Connect with us

ព័ត៌មានជាតិ

ជិត ២ ខែ មានយុវជនក្រីក្រ និងងាយរងគ្រោះ ជិត ២ ម៉ឺននាក់ បានចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ

បានផុស

នៅ

រយៈពេល​ជិត ២ ខែ​នេះ ពោល ចាប់ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់​ថ្ងៃ​ទី ០២ ខែ​មករា ឆ្នាំ ២០២៤ មាន​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ប្រមាណ​ជិត ២ ម៉ឺន​នាក់ បាន​ចុះឈ្មោះ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ខណៈ​ការ​ចូលរៀន​ជា​ផ្លូវការ នឹង​ប្រព្រឹត្តិ​ទៅ​នា​ពាក់កណ្ដាល​ខែ​មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ០៣ ធ្នូ នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី ០២ មករា​នេះ មាន​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ បាន​ចុះឈ្មោះ​ចូលរៀន​ជំនាញ​នានា ចំនួន ១ ៩៥១៣ នាក់ ស្រី ៦ ៦៧៣ នាក់ ក្នុង​នោះ រាជធានី​ភ្នំពេញ​មាន​ចំនួន ៧ ៥៨១ នាក់ ស្រី ២ ៤៧២ នាក់​, បាត់ដំបង ២ ៣៨៣ នាក់ ស្រី ១០៣៨ នាក់​, សៀមរាប ១ ៣៥២ នាក់ ស្រី ២៨២ នាក់​, កណ្តាល ៧៣២ នាក់ ស្រី ២១១ នាក់​, ព្រះសីហនុ ៦៨២ នាក់ ស្រី ២៣០ នាក់​, និង​បណ្ដា​ខេត្ត​ផ្សេងៗ ចំនួន ៦ ៧៨៣ នាក់ ស្រី ២ ៤៤០ នាក់។

លោក កត្តា អ៊ន បាន​បន្ត​ថា យុវជន​ទាំងនោះ​រៀន​ទៅ​លើ​វិស័យ​សំណង់​មាន​ចំនួន ២ ៩៣៦ នាក់ ស្រី ៤៣៨ នាក់​, អគ្គិសនី និង​ថាមពល ៦០៥ នាក់ ស្រី ៦៧ នាក់​, អេឡិចត្រូនិក ៤៤០ នាក់ ស្រី ៦៦ នាក់​, កម្មន្តសាល ១៤២ នាក់ ស្រី ៩ នាក់​, មេកានិច​ទូទៅ​/​មេកានិច​រថយន្ត ២ ៩៨៥ នាក់ ស្រី ១៣៦ នាក់​, ធុរកិច្ច និង​ព័ត៌មានវិទ្យា ៦ ២៨៦ នាក់ ស្រី ៣ ៣២០ នាក់ , សេវាកម្ម ១ ១២២ នាក់ ស្រី ៩៥៦ នាក់​, បរិក្ខារ​ត្រជាក់ និង​កម្តៅ ២៩២២ នាក់ ស្រី ១០៣ នាក់​, ទេសចរ ១ ១០៦ នាក់ ស្រី ៨២១ នាក់​, និង​កសិកម្ម និង កសិ​-​ឧស្សាហកម្ម ៩៦៩ នាក់ ស្រី ៧៥៧ នាក់។

លោក កត្តា អ៊ន បាន​បន្ត​ទៀត​ថា ការ​បណ្ដុះបណ្ដាល​នេះ មាន​រយៈពេល ៤ ខែ ហើយ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ទេ។ ចំពោះ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​បន្ថែម​ចំនួន ២៨ ម៉ឺន​រៀល ក្នុង ១ ខែ។ ប៉ុន្តែ​យុវជន​មកពី​សេដ្ឋកិច្ច​ក្នុង ឬ ក្រៅ​ប្រព័ន្ធ ឬ កម្មករ​-​និយោជិត ដែល​មាន​បំណង​ចង់​រៀន​ជំនាញ​បន្ថែម ក៏​អាច​ចុះឈ្មោះ​ចូលរៀន​ដោយ​ឥតគិតថ្លៃ​បាន​ដែរ តែ​មិន​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដូច​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ទេ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មុខជំនាញ​សម្រាប់​ជំហាន​ដំបូង​មាន​ចំនួន ៣៨ មុខជំនាញ នៅ​ក្នុង​វិស័យ​អាទិភាព​ចំនួន ១០ រួមមាន ៖ សំណង់​, អគ្គិសនី និង​ថាមពល​,​អេឡិចត្រូនិក​, បរិក្ខារ​ត្រជាក់ និង​កម្ដៅ​,​កម្មន្តសាល​,​មេកានិក​ទូទៅ​/​មេកានិក​រថយន្ត​,​ទេសចរណ៍​, សេវាកម្ម​, កសិកម្ម និង កសិ​-​ឧស្សាហកម្ម​, និង ធុរកិច្ច និង​ព័ត៌មាន។

គួរ​បញ្ជាក់​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ១ លាន ៥ សែន​នាក់ ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម