ព័ត៌មានជាតិ
សំណង់ខុសច្បាប់ កំពុងក្តោបសំណាញ់ ទំនងលបសាងសង់បន្ត ក្រោយពីមន្ត្រីជំនាញចុះហាមឃាត់
សំណង់រឹងមួយកន្លែងមានទម្រង់បីល្វែង ដែលគេដឹងថា គ្មានច្បាប់អនុញ្ញាតថែមទាំងបំពានទៅលើដីរដ្ឋត្រូវបានមហាជនរិះគន់ថា អាចមានការត្រូវរ៉ូវគ្នា ជាមួយបុគ្គលណាមួយ ព្រោះក្រោយពីអាជ្ញាធរមូលដ្ឋានបានចុះទៅណែនាំឱ្យបញ្ឈប់ការសាងសង់ និងតម្រូវឱ្យកាត់សសរទាំង៤ដើមខាងមុខធ្វើជាវេរ៉ង់ដា បែរជាម្ចាស់ហ៊ានយកស្បៃមកហ៊ុមព័ទ្ធយ៉ាងជិត ទំនងជាលបសាងសង់បន្តដើម្បីបិទបាំងភ្នែកមហាជន។

សំណង់ដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែងនេះគឺជារបស់ឈ្មោះ ថៃ ស្ថិតលើដីចំណីផ្លូវជាតិលេខ ៥៧ B ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្បែរផ្លូវចូលផ្សារតាស្ដា។
កន្លងមកកម្ពុជាថ្មី បានចេញផ្សាយម្តងរួចមកហើយជុំវិញការសាងសង់សំណង់ខុសច្បាប់មួយកន្លែងខាងលើនេះ ខណៈលោក ថុល មន្ត្រីភូមិបាល ស្រុកសំពៅលូនបានលើកឡើងយ៉ាងច្បាស់ថា ធាតុពិតសំណង់មួយនេះគឺគ្មានច្បាប់អនុញ្ញាតឡើយ ហើយម្យ៉ាងវិញទៀតដីកម្មសិទ្ធិមានតែ ១០ ម៉ែត្រការ៉េប៉ុណ្ណោះ ក្រៅពីនោះគឺជាដីចំណីផ្លូវរបស់រដ្ឋទាំងស្រុងហើយបញ្ហានេះលោកបានសរសេររបាយការណ៍ផ្ញើជូនទៅលោកអភិបាលស្រុករួចរាល់ហើយដើម្បីជ្រាប និងចាត់វិធានការ។
ចំណែកលោក ហម សំខាន់ អភិបាលស្រុកសំពៅលូនបានបញ្ជាក់ថា លោកបានរៀបចំលិខិតបេសកកម្មឲ្យទៅលោក យ៉ាវ អនាកុល ជាអភិបាលរងស្រុកទទួលបន្ទុកការងារនេះឱ្យចុះទៅពិនិត្យ និងណែនាំដល់ម្ចាស់សំណង់ ដែលក្នុងនោះក៏តម្រូវឱ្យម្ចាស់ធ្វើកិច្ចសន្យាដើម្បីអនុវត្តតាមការណែនាំផងដែរ។

ដោយឡែក លោកអភិបាលរងទទួលបន្ទុកជំនាញគឺលោក យ៉ាវ អនាកុល បានប្រាប់កម្ពុជាថ្មីថា លោកបានចុះសិក្សាអំពីបញ្ហានេះ រួចហើយ និងពិនិត្យឃើញថា ពិតជាខុសច្បាប់មែនដោយបានបំពានមកលើដីរដ្ឋយ៉ាងពិតប្រាកដ ហើយនៅពេលនោះដែររូបលោកផ្ទាល់ជាមួយមន្ត្រីជំនាញភូមិបាល បានកំណត់ឱ្យម្ចាស់ត្រូវកាត់សសរទាំង៤ដើមខាងមុខចេញដើម្បីធ្វើជាវេរ៉ង់ដា ឯប៉ែកខាងក្រោយក៏ត្រូវវាយជញ្ជាំងឥដ្ឋចោលមួយចំហៀងផងដែរ គឺនៅពេលនោះដែរ ទាំងម្ចាស់ផ្ទះ ក៏ដូចជាមេជាងបានផ្តិតមេដៃដើម្បីអនុវត្តតាមការណែនាំ។
ចាប់តាំងពីពេលនោះមកគេសង្កេត ឃើញថា ហាក់ដូចជាមានការត្រូវដងត្រូវផ្លែគ្នា ព្រោះមជ្ឈដ្ឋាននានាបាននិយាយថាសំណង់មួយនេះនៅតែបន្តសកម្មភាពសាងសង់ទៅជាន់ទី ២ យ៉ាងស្ងៀមស្ងាត់ ព្រោះម្ចាស់សំណង់បានហ៊ុព័ទ្ធសំណាញ់ស្បៃយ៉ាងជិត ដោយសម្ភារ:សំណង់នៅតែដឹកចូល និងយប់ឡើងមានបើកភ្លើងនៅក្នុងស្បៃនោះផង។
បើដូច្នេះមែននោះបន្តិចទៀតដីចំណីផ្លូវរបស់រដ្ឋនិងក្លាយជារបស់ឯកជនទាំងអស់ហើយសំណង់រឹងក៏នឹងចាប់ផ្ដើមរីកលូតលាស់ដូចផ្សិតផងដែរ ដោយពលរដ្ឋសំណូមពរឱ្យអាជ្ញាធរខេត្តជួយពិនិត្យមើលសកម្មភាពរបស់មន្ត្រីតាមបណ្ដាស្រុកផងពិសេសគឺសំណង់រឹងលើដីរដ្ឋនេះតែម្ដង ព្រោះស្ងាត់ៗមួយរយៈពេលបើកស្បៃចេញមកស្រាប់តែអង្ករក្លាយជាបាយ តើអាជ្ញាធរត្រូវធ្វើបែបណា?៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ