ព័ត៌មានជាតិ
ស្តូបវិមានឈ្នះឈ្នះកំពុងសាងសង់នៅខេត្ត៣ទៀត បន្ទាប់ពីវិមានឈ្នះឈ្នះនៅរាជធានីភ្នំពេញ
អញ្ជើញជាអធិបតីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ កាល ពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តកសាងវិមានឈ្នះឈ្នះនៅតាមតំបន់សំខាន់ៗបន្ថែមទៀត ខណៈមកទល់ពេលនេះ បន្ទាប់ពីវិមានឈ្នះឈ្នះនៅរាជធានីភ្នំពេញ គឺស្តូបវិមានឈ្នះឈ្នះនៅខេត្ត៣ កំពុងដំណើរសាង សង់។
បើតាមរបាយការណ៍របស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្តូបវិមានឈ្នះឈ្នះ ដែលកំពុងដំណើរសាងសង់យ៉ាងរលូនចំនួន៣ទៀតនោះ គឺមាននៅខេត្តកោះកុង តំបន់អន្លង់វែង នៃខេត្តឧត្តរមានជ័យ និងនៅខេត្តប៉ៃលិន។ គម្រោងស្តូបវិមានឈ្នះឈ្នះ នៅខេត្តកោះកុង ត្រូវបានដឹកនាំសាងសង់ដោយលោកនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលប្រភពថវិកាបានមកពីសប្បុរសជននៅគ្រប់មជ្ឈដ្ឋាន។ តាមការបញ្ជាក់ឱ្យដឹងពីលោកនាយឧត្តមសេនីយ៍ ប្រមុខការពារជាតិ គឺមកដល់ពេលនេះ តួស្តូបវិមានឈ្នះឈ្នះ នៅខេត្តកោះកុង សម្រេចបាន១០០ភាគរយហើយ។
ស្តូបអនុស្សារីយ៍នយោបាយឈ្នះឈ្នះ នៅក្នុងខេត្តកោះកុងនេះ បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាសង់កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិបឹងឃុនឆាំង សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលទីតាំងនេះ ជាទីតាំងដែលស្ថិតនៅលើភ្នំខ្ពស់ ដែលនៅទីនេះអាចមើលឃើញទិដ្ឋភាពទីរួមខេត្តកោះកុង ផ្ទៃសមុទ្រ និងជួរភ្នំ លាតសន្ធឹងតាមព្រំដែន។
ចំណែក ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ នៅខេត្តប៉ៃលិន បានសម្រេចការសាងសង់ប្រមាណជាង៧៧ភាគរយហើយ បើគិតមកដល់ពេលនេះ ក្រោយពេលបានបញ្ចុះបឋមសិលាសាងសង់ កាលពីនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។ ស្តូបវិមានឈ្នះឈ្នះ នៅខេត្តប៉ៃលិននេះ ដឹកនាំការសាងសង់ដោយលោកទេសរដ្ឋមន្ត្រី អ៊ី ឈាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ។
ការសាងសង់ស្តូបឈ្នះឈ្នះ នៅខេត្តប៉ៃលិននេះ មានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ។
ដោយឡែក ស្តូបវិមានឈ្នះឈ្នះ នៅតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានដឹកនាំការសាងសង់ដោយលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលស្តូបបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីខែមីនា ឆ្នាំ២០២២ មានទីតាំងនៅចំណុចពយតាម៉ុក លើភ្នំដងរែក នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គិតមកទល់ពេលនេះ តួស្តូបវិមានឈ្នះឈ្នះ នៅអន្លង់វែងនេះ សម្រេចបានការសាងសង់ប្រមាណជាង៨០ភាគរយហើយ។
ស្តូបឈ្នះឈ្នះ អន្លង់វែង ដែលបានកំពុងដំណើរការសាងសង់នេះ គឺជានិមិត្តរូបសន្តិភាព នៅតំបន់អន្លង់វែង ក្រោមការអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយស្តូបនេះ បន្ទាប់ពីសាងសង់រួច នឹងបង្ហាញនូវតឹកតាងប្រវត្តិសាស្ត្រជាច្រើនក្នុងដំណើរការអនុវត្តនយោបាយឈ្នះឈ្នះ នៅអន្លង់វែងទុកឱ្យអ្នកជំនាន់ក្រោយបានសិក្សារៀនសូត្រ។ តំបន់អន្លង់វែងនេះ បានប្រមូលផ្តុំទៅដោយកេរ្ដិ៍ដំណែល និងបន្សល់ទុកនូវប្រវត្តិសាស្ត្រជាច្រើន ដោយសារតែអន្លង់វែង ជាចំណុចដ៏សំខាន់នៃចលនាតស៊ូរបស់ខ្មែរក្រហម ដែលតំបន់នេះ គឺជាទីតាំងនិមិត្តរូបតំណាងឱ្យជ័យជំនះចុងក្រោយនៃគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាល នឹងបន្តកសាងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅទីតាំងប្រវត្តិសាស្ត្រដទៃទៀត ដើម្បីចារឹកទុក តម្កល់និមិត្តរូប វត្ថុតាង និងសមិទ្ធផលនានាដែលជាថ្នាល់បណ្តុះអ្នកមនសិការ និងជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយឱ្យចងចាំ រៀនសូត្រ និងគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថានិក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯករាជ្យជាតិពេញលេញលើផ្ទៃប្រទេស៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់