Connect with us

ព័ត៌មានជាតិ

​​បង្កងធម្មជាតិខេត្តតាកែវលក់ចេញបាន​ខ្ពស់​ដល់ ៥០ ដុល្លារ​ ខណៈទិន្នផល​​ឆ្នាំនេះកើន​មួ​យ​ជាពីរ​

បានផុស

នៅ

តាម​ការ​បញ្ជាក់​ពី​ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​បង្កង​ខេត្ត​តាកែវ លោក ស៉ាប់​ សារុន បាន​ឲ្យ​ដឹង​ថា ​រយៈ​ពេល ៣​ ខែ​នៃការ​ប្រមូល​ផល​បង្កង​បឹង​ធម្មជាតិ​របស់​ខេត្ត​តាកែវ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​​ ​ទទួល​បាន​ផល​ចន្លោះ​ពី ១​ តោន ដល់ ២​តោន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២៤ នេះ​ លោក ស៉ាប់​ សារុន បាន​ឲ្យ​ ​«កម្ពុជា​ថ្មី​» ដឹង​ថា រដូវ​កាល​ប្រមូល​ផល​បង្កង​ធម្មជាតិ​នៅ​ក្នុង​ឆ្នាំ​នេះ​​រាប់​ចាប់​ពី​ខែ​តុលា ដល់​ដើម​ខែ​មករា គឺ​​អាច​​ប្រមូល​ផល​​បាន​សរុប​ចន្លោះ​ពី​ ១ តោន ទៅ ២ តោន នៅ​ទូទាំង​ខេត្ត​តាកែវ។ ជាក់ស្ដែងកាល​ពី​ឆ្នាំ​មុន​​គិត​ត្រឹម​រយៈ​ពេល​ដូច​គ្នា ការ​ប្រមូល​ផល​ទទួល​បាន​ត្រឹម​ជាង ១​តោន​ប៉ុណ្ណោះ​។

ជុំ​វិញ​បរិមាណ​ផល​បង្កង​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ លោក ស៉ាប់ សារុន បាន​គូស​បញ្ជាក់​ថា ដោយ​សារអាកាសធាតុ​អំណោយផល ដោយ​ឆ្នាំ​មុន​អាច​ទទួល​បាន​ត្រឹម​តែ​ជាង​ ១​ តោន​ប៉ុណ្ណោះ​។

លោក​ប្រធាន​សមាគមបាន​បន្ត​ទៀត​ថា នៅ​ក្នុង​រយៈ​ពេល​នៃ​រដូវ​ប្រមូល​ផលបង្កង​ធម្មជាតិនៅ​ទូទាំង​ខេត្ត​តាកែវ​​នៅ​ឆ្នាំនេះ​ក្នុង​មួយ​ថ្ងៃ​បាន​ចន្លោះ​ពី ២០០-៤០០ គីឡូ​ក្រាម សម្រាប់​ធ្វើ​ការ​ផ្គត់ផ្គង់​និង​នាំ​ចេញ​ទៅ​តាមបណ្តា​​ខេត្តនិង​តំបន់នានា។

លោកឲ្យដឹង​ថា បង្កងធម្មជាតិតាកែវ​​មាន​ការ​បិត​ស្លាក​សញ្ញា​សម្គាល់និងមាន​តម្លៃ​លក់​ចន្លោះពី ៤០-៥០ ដុល្លារក្នុង​មួយ​គីឡូក្រាម តាម​គុណ​ភាពនិង​ទំហំ​ល្អ​របស់​បង្កង​។

យ៉ាង​ណា​មិញ ដោយ​សារ​បង្កង​ធម្មជាតិ​នៅ​មាន​កម្រិត លោក​ ស៉ាប់ សារុន បាន​បញ្ជាក់​បន្ថែម​ បច្ចុប្បន្ន​តម្រូវ​ការ​ទី​ផ្សារ​បង្កង​ច្រើនជាងការ​​ផ្គត់ផ្គង់​ ​ដូច្នេះ​ការ​នាំ​ចូល​បង្កង​ពី​ខាង​ក្រោម​​​ (វៀតណាម) ជា​ច្រើន​តោន​ក្នុង​មួយ​ថ្ងៃ​ៗ ប៉ុន្តែ​សម្រាប់​បង្កង​នាំ​​ចូលគឺ​​មិន​​អាច​​យក​​មក​ធ្វើឬ​បន្លំ​ថា​ជា​បង្កង​របស់​ខេត្ត​តាកែវ​បាន​​ឡើយ​​។

ទន្ទឹម​នេះ ប្រធាន​សមាគម​រូប​នេះបាន​បន្ថែម​ដែរ​ថា បច្ចុប្បន្ន​បង្កង​ធម្មជាតិ​នៅ​មាន​សេសសល់​តិចតួចតាម​កន្លែង​ទឹក​​ជ្រៅ​ៗ​។ ចាប់ពី​អំឡុង​ខែ​តុលានៃ​ខែ​ទឹក​ឡើង​អាច​ចាប់​ផ្ដើម​ប្រមូល​ផល​បង្កង​បឹង​ធម្មជាតិ​បាន លុះ​ឈាន​ចូល​ដល់​ខែ​មករាបង្កង​ធម្មជាតិនៅសល់​បន្តិចបន្តួច​នៅ​តាម​កន្លែង​ខ្លះ​ៗ ហើយ​ផុត​រដូវ​កាល​នៃ​ការ​ប្រមូល​ផល​តែ​ម្តងគឺ​​​ខែ​មេសា ដល់​ខែ​ឧសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៥ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១១ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម