Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ឆ្នាំ២០២៣ បាតុភូត​រន្ទះបាញ់​បណ្ដាល​ឱ្យ​មាន​ស្លាប់​និង​របួស​១៤៣នាក់​ កើន​ឡើង​ជាង​ឆ្នាំ២០២២

បានផុស

នៅ

​លោក សុទ្ធ គឹម​កុល​មុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​០៣​ ខែធ្នូ​ ឆ្នាំ២០២៤​នេះ​ថា កាល​ពី​ឆ្នាំ​២០២៣​ បាតុភូត​រន្ទះបាញ់​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ចំនួន​១៤៣​នាក់​ មានការ​កើនឡើង​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២២​ ដែល​មាន​ត្រឹម​១២១​នាក់​ប៉ុណ្ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ​ឆ្នាំ​២០២៣​រន្ទះបាញ់​បាន​កើត​ឡើង​ចំនួន​១៤៣​លើក ​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ចំនួន​១៦​ខ្នង​ស្លាប់​មនុស្ស​៨៤​នាក់​ និង របួស​៥៩​នាក់​ និង​ងាប់​គោក្របី​ចំនួន​១០៧​ក្បាល​ ខណៈ​ឆ្នាំ​២០២២​កន្លងទៅ​រន្ទះបាញ់​កើតឡើង​ចំនួន ១១០ លើក បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះសម្បែង ២៣ ខ្នង ស្លាប់​មនុស្ស ៦៣ នាក់ និង​រងរបួស ៥៨ នាក់ ព្រមទាំង​ងាប់​គោក្របី ៩០ ក្បាល​។​

លោក សុទ្ធ គឹម​កុល​មុនី ធ្លាប់​បាន​លើក​ឡើង​ថា ក្នុងការ​ទប់ស្កាត់​បញ្ហា​រន្ទះបាញ់​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គ្រោង​នឹង​រៀបចំ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​នៅតាម​តំបន់​ប្រឈម​មួយ​ចំនួន​ដែល​តែងតែ​កើតមាន​នូវ​បាតុភូត​រន្ទះ​ញឹកញាប់ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មនុស្ស​សត្វ​រង​របួស​ស្លាប់​ជា​បន្ត​ទៀត ពិសេស​បំពាក់​នៅ​ខេត្ត​ចំនួន ៣ មុនគេ ដែល​មាន​ករណី​រងគ្រោះ​ច្រើន​ជាង​គេ​រួមមាន ខេត្តសៀមរាប ពោធិ៍សាត់ និង​ខេត្តបាត់ដំបង​។ ប៉ុន្តែ​មុននឹង​ឈាន​ទៅ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​នេះ គណៈកម្មការ​ជាតិ​គ្រោះមហន្តរាយ ត្រូវ​រៀបចំ​ផែនការ​ឱ្យ​បានច្បាស់លាស់ ពិសេស​ស្វែងរក​ថវិកា​ពី​ដៃគូ ក៏ដូចជា​ស្នើសុំ​ថវិកា​ពី​រាជរដ្ឋាភិបាល​ក្នុង​ការទិញ​ឧបករណ៍​ទាំងនោះ​។

លោក​បាន​បន្ថែម​ទៀត​ថា មុននឹង​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​បាញ់​នេះ ក្រុមការងារ​គណៈកម្មកា​រ​ជាតិ​គ្រោះមហន្តរាយ នឹង​ចុះទៅ​សិក្សា​នៅ​ខេត្ត​ប្រឈម​ខ្ពស់​ទាំងនោះ​ជាមុនសិន ដើម្បី​ពិនិត្យមើល និង​វាយតម្លៃ​ពី​តម្រូវការ​ជាក់ស្ដែង ដើម្បី​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​សម្រាប់​អនុម័ត​បន្ត​៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម