ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ អាណត្តិទី ៧ នេះ ជាឱកាសបោះជំហានទៅមុខ ឆ្ពោះកាន់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បញ្ជាក់ថា អាណត្តិទី ៧ នេះ ជាឱកាសមួយក្នុងការបោះជំហានទៅមុខ ឆ្ពោះទៅកាន់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ការបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជួបជាមួយក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងធ្វើវឌ្ឍនភាពការងារពាក់ព័ន្ធទៅនឹងកំណែទម្រង់ហិរញ្ញវត្ថុរដ្ឋបាលសាធារណៈ កាលពីរសៀលថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៤។

ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «អាណត្តិទី ៧ នេះ ជាឱកាសមួយក្នុងការបោះជំហានទៅមុខ ការកែទម្រង់ជាជំហានៗ ឆ្ពោះទៅកាន់ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ដោយរួមចំណែកក្នុងការកសាងខឿនបន្ថែមទៀត សម្រាប់ក្មេងជំនាន់ក្រោយ»។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ដោយកោតសរសើរលទ្ធផលការងារកន្លងមក និងជំរុញទឹកចិត្តឲ្យក្រុមការងារបន្តអនុវត្តការងារបន្ថែមទៀត ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួនផង ដឹកនាំនូវការងារកែទម្រង់រដ្ឋបាលសាធារណៈផង ហើយជំរុញការងារគន្លឹះ នៃការងារអាទិភាពផ្សារភ្ជាប់ទៅនឹងការងារកែទម្រង់រដ្ឋបាលសាធារណៈជារួមផងដែរ។

គួរជម្រាបថា ជំនួបនេះ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ លោក លោកស្រី ជាប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំពាក់ព័ន្ធ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ