Connect with us

ព័ត៌មានជាតិ

ក្រសួងអធិការកិច្ច បើកកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន ជុំវិញវិស័យអធិការកិច្ចក្នុងបរិបទកំណែទម្រង់

បានផុស

នៅ

នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ក្លិបអ្នកកាសែតកម្ពុជា បានសហការជាមួយក្រសួងអធិការកិច្ច រៀបចំវេទិកាពិភាក្សាមួយលើប្រធានបទ អធិការកិច្ចក្នុងបរិបទកំណែទម្រង់។ វេទិកានេះ បានផ្តល់ឱកាសដល់អ្នកសារព័ត៌មានស្វែងយល់ដឹងបន្ថែមពីតួនាទីភារកិច្ច រួមទាំងការងារកំណែទងម្រង់ នៃវិស័យអធិការកិច្ចនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលើកទី១ហើយ ដែលក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាពិភាក្សាទាក់ទងនឹងវិស័យអធិការកិច្ច ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការកិច្ចលើគ្រប់វិស័យនៅកម្ពុជា សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា។

លោក ហូត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតី និងវាគ្មិនក្នុងវេទិកាពិភាក្សានេះ ដោយលោករដ្ឋមន្ត្រី បានពន្យល់អំពីតួនាទីភារកិច្ចសំខាន់ៗរបស់ក្រសួងអធិការកិច្ច ការងារកំណែទម្រង់ បញ្ហាប្រឈម រួមទាំងបកស្រាយនូវសំណួរផ្សេងៗរបស់អ្នកសារព័ត៌មាន។

ក្លិបអ្នកកាសែតកម្ពុជា បានចាត់ទុកវេទិកានេះ មានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ហើយក៏ជាឱកាសក្នុងការលើកឡើងនូវចម្ងល់ផ្សេងៗទាក់ទងនឹងការងារអធិការកិច្ចផងដែរ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម