ព័ត៌មានជាតិ
រដ្ឋមន្រ្តីណែនាំឲ្យគ្រប់រោងចក្របំពាក់ឧបករណ៍ត្រួតពិនិត្យគ្រប់គ្រងសំណល់រាវស្វ័យប្រវត្តិ
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញនិងគាំទ្រឲ្យរោងចក្រទាំងអស់បំពាក់នូវឧបករណ៍ត្រួតពិនិត្យដោយស្វ័យប្រវត្តិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ។

ក្នុងឱកាសចុះត្រួតពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងរោងចក្រ Guoao (Cambodia) Enviromental Engineering Co.,Ltd រួមទាំងសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលស្ថិតនៅក្បែរប្រលានយន្តហោះពោធិចិនតុងនារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នេះ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា រោងចក្រទាំងអស់គួរបំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្តិដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ។

លោករដ្ឋមន្ត្រី បានសង្កត់ឆ្ងន់ថា «ការអនុវត្តនេះគឺជាការចូលរួមជាមួយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបាននូវភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន ហើយជាមួយគ្នានេះរោងចក្រនឹងបន្តដំណើរការទៅបានដោយចីរភាព និងផលចំណេញ»។

ឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សួរ ហុង ម្ចាស់រោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY បានសន្យាចូលរួមចំណែកក្នុងភាពស្អាតរបស់កម្ពុជាជាមួយក្រសួងបរិស្ថាន។
លោកបានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ក្នុងការយកចិត្តទុកដាក់និងស្វែងយល់អំពីក្តីកង្វល់របស់រោងចក្រ ដើម្បីជួយរកដំណោះស្រាយធ្វើយ៉ាងណាឲ្យរោងចក្រមានដំណើរការទៅបានរលូន និងទទួលបាននូវផលចំណេញផងនិងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា៕

-
ចរាចរណ៍២២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់