Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ​ខេត្តកំពត​កើន​អ្នក​ចូលរួម​ជិត ៩០ ម៉ឺននាក់

បានផុស

នៅ

តាម​ទិន្នន័យ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២៤ ទូទាំង​ខេត្ត​កំពតមាន​ពលរដ្ឋ​ចូល​រួមយុទ្ធនាការ ​«​ថ្ងៃ​នេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ​» កើន​ដល់​ជិត ៩០​ម៉ឺន​នាក់​ (៨៨៨.៦៩៦ នាក់)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំង​ពី​ការ​ដាក់​ចេញ​យុទ្ធនាការ​ «ថ្ងៃ​នេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ​» របស់​ក្រសួង​បរិស្ថាន រហូត​ដល់​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២៤ ទូទាំង​ខេត្ត​កំពត មាន​អ្នក​ចូល​រួម​ជិត ៩០​ ម៉ឺន​នាក់​​(៨៨៨.៦៩៦ នាក់) ក្នុង​នោះ​ស្រី​ជាង ៤០​ម៉ឺន​នាក់​(៤៣២.៤៨៨ នាក់)។

ការ​​សម្រេច​បាន​នេះ ថ្នាក់​ដឹក​នាំ​និង​មន្ត្រី​របស់​ក្រសួង​បរិស្ថាន​គ្រប់​ជាន់​ថ្នាក់ បាន​បើ​ក​យុទ្ធនាការ​ផ្សព្វផ្សាយ​ចំនួន ៣.១៤៤​លើក នៅ​តាម​បណ្ដា​សាលា​រៀន​រដ្ឋ​បាន​ចំនួន ៣.០៨២ លើក រោងចក្រ​/​សហគ្រាស​ បាន​ចំនួន ០៦ លើក ចំនួន​ក្រុង-ស្រុក ០៨/០៨ សាលា​រៀន​ឯកជន​បាន​ចំនួន ៤៧ លើក ​និង​សហគមន៍ ទី​ប្រជុំ​ជន​បាន​ចំនួន ០៩ លើក​ផង​ដែរ​។

ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​យុទ្ធនាការ «​ថ្ងៃ​នេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ​» ​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា​ ឆ្នាំ​២០២៣ នៅ​ទូទាំង​រាជ​ធានី​-ខេត្ត សំដៅ​លើក​កម្ពស់​បរិស្ថាន សោភ័ណ​ភាព​របស់​កម្ពុជា​មាន​ភាព​ស្អាត ស្រស់​បំព្រង​ គ្មាន​ការ​បំពុល និង​​ឈាន​ទៅ​ការ​លប់​បំបាត់​សំរាមបន្តិច​ម្ដង​ៗ​ឲ្យ​​អស់​ពី​កម្ពុជាក្នុង​ពេល​អនាគត​ដ៏​ខ្លី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម