ព័ត៌មានជាតិ
ឆ្នាំ ២០២៣ មានកម្មករជួបគ្រោះថ្នាក់ការងារ និងចរាចរណ៍ ជាង ១ ម៉ឺននាក់ ថយចុះ ៤%
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ មករា នេះថា ឆ្នាំ ២០២៣ មានកម្មករជួបគ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១៣ ៤៧៤ ករណី ដោយមានជនរងគ្រោះសរុប ១៤ ៣១២ នាក់ ស្រី ៧ ៣៩៨ នាក់ បើធៀបទៅនឹងឆ្នាំមុនឃើញថា មានការថយចុះប្រមាណ ៤%។

ក្នុងឆ្នាំ ២០២២ កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៅលើកម្មករ-និយោជិត សរុបចំនួន ៥ ១៥៨ ករណី បណ្ដាលឲ្យរងគ្រោះចំនួន ៦ ០៥១ នាក់ ក្នុងនោះស្លាប់ចំនួន ១៥៦ នាក់ របួសធ្ងន់ចំនួន ១ ៦២៤ នាក់ និងរបួសស្រាលចំនួន ៤ ២៧១ នាក់។

មានកត្តាសំខាន់ ៣ ដែលជំរុញឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះរួមមាន កត្តាមនុស្ស យានយន្ត និងកត្តាផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងពីកត្តាមនុស្ស ដូចជាបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនប្រកាន់ស្តាំ មិនគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ និងការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងគ្រឿងញៀន។
លោក កត្តា អ៊ន បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣ កម្ពុជា មានរោងចក្រសហគ្រាសចំនួន ១៧ ២៥១ រោងចក្រ និងមានកម្មករ-និយោជិត សរុបចំនួនជិត ១,៥ លាននាក់ ក្នុងនោះរោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១ ៣៣២ រោងចក្រ មានកម្មករ-និយោជិត សរុបប្រមាណ ៨៤ ម៉ឺននាក់ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ ពាន់លានដុល្លារ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង