ព័ត៌មានជាតិ
រដ្ឋសភាទទួលពាក្យបណ្ដឹងចំនួន ១០៦ រឿង ៨០% ករណីទំនាស់ដីធ្លី
នៅក្នុងរយៈពេលជាង ៤ ខែ រដ្ឋសភាបានទទួលពាក្យបណ្ដឹង និងសំណើសុំអន្តរាគមន៍ពីប្រជាពលរដ្ឋសរុបចំនួន ១០៦ រឿង ហើយបានបញ្ជូនទៅក្រសួងស្ថាប័នមានសមត្ថកិច្ចធ្វើការដោះស្រាយចំនួន ៤៤ រឿង កំពុងពិនិត្យសិក្សាចំនួន ៦១ រឿង និងទទួលលិខិតឆ្លើយតបអំពីលទ្ធផលដោះស្រាយរបស់ក្រសួងស្ថាប័នមានសមត្ថកិច្ចចំនួន ១៤ រឿង។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផល នៃការអនុវត្តការងាររបស់រដ្ឋសភានីតិកាលទី៧ នៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៤នេះថា នៅរដ្ឋសភាមានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង ដែលគណៈកម្មការនេះ ទទួលបន្ទុកដោះស្រាយពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋដែលមានទំនាស់ និងបញ្ហាផ្សេងៗ។
លោក ឡេង ប៉េងឡុង បញ្ជាក់ថា បណ្ដឹងទាំង ១០៦ មាន ៨០ ភាគរយជាទំនាស់ដីធ្លី និងមួយចំនួនទៀត ពាក់ព័ន្ធនឹងការមិនសុខចិត្តទៅនឹងការសម្រេចរបស់តុលាការ និងការសំណូមពរផ្សេងៗទៀត។ លោកបញ្ជាក់ថា ករណីនេះ រដ្ឋសភាបានដោះស្រាយ ៤៤ ករណីរួចរាល់ហើយ។

សូមជម្រាបថា នៅក្នុងរយៈពេលសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ រដ្ឋសភាសម្រេចបានលទ្ធផលការងាររួមមាន៖ សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ១២៥រូប។ អនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៧។
បោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។
សម្រេចលុបសុពលភាព នៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាចំនួន ២៩ រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង។
បោះឆ្នោតជ្រើសតាំង លោក យក់ ង៉ុយ ជាសមជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស លោក សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលបានទទួលមរណភាព។ បោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧។ អនុម័តសេចក្ដីព្រៀងច្បាប់សរុបចំនួន ៦ ជាដើម៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ