Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យកាន់តែមានលទ្ធផលផ្លែផ្កា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានឯកភាពលើការពង្រឹងកិច្ចសហការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការផ្តល់អាហារូបករណ៍ និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាមបច្ចេកទេស នៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាការគូសបញ្ជាក់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងលោក Santo Darmosumarto ក្នុងជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃ ទី ៤ ខែមករា ឆ្នាំ ២០២៤នេះ។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានលើកឡើងពីការពិនិត្យលទ្ធភាព ផ្តល់អាហាររូបករណ៍ដល់ប្រជាពលរដ្ឋកម្ពុជា លើជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលឥណ្ឌូណេស៊ីមានសក្តានុពល និងលទ្ធភាពនៃការផ្លាស់ប្តូរសិក្ខាកាម ផ្នែកបច្ចេកទេសវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ។

សម្រាប់ភាគីទាំងពីរ កិច្ចការនេះនឹងក្លាយជាចលករសំខាន់ សម្រាប់ជួយជ្រោមជ្រែងទំនាក់រវាងប្រជាជន និងប្រជាជន និងប្រទេសជាតិទាំងពីរ ឲ្យកាន់តែស្អិតរមួត ថែមទៀត។ ភាគីទាំងពីរ ក៏បានជជែក និងចែករំលែកពីទស្សនៈវិស័យ ក្នុងនាមប្រទេសបញ្ជូនពលករច្រើន ទៅកាន់ពិភពលោកដូចគ្នា។

ក្នុងនោះ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ក្រសួងការងារ និងរាជរដ្ឋាភិបាលកម្ពុជាទាំងមូល ដែលបានមើលថែប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់ភាគីឥណ្ឌូណេស៊ីថា កម្ពុជា ក្នុងនាមជាប្រទេសទទួល និងក្នុងនាមជាមិត្តនៅតំបន់អាស៊ាន ការផ្តល់ការគោរពសិទ្ធិដល់ប្រជាពលរដ្ឋទូទៅ និងជនបរទេស ជាកាតព្វកិច្ចដែលកម្ពុជាត្រូវធ្វើឲ្យល្អបំផុត ជាពិសេសក្នុងអាណត្តិទី ៧នេះ ដែលក្រសួងបានយកចិត្តទុកដាក់ជាអាទិភាព មិនថាប្រជាពលរដ្ឋបរទេសក្នុងទឹកដីកម្ពុជា ឬប្រជាពលរដ្ឋកម្ពុជាដែលចេញទៅបម្រើការ នៅបរទេសនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម