ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់កើតឡើងជាង៣០០លើកបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង១៨០នាក់នៅឆ្នាំ២០២៣
នៅក្នុងឆ្នាំ២០២៣ ខ្យល់កន្ត្រាក់បានកើតឡើងជាង៣០០លើកបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាង១៨០នាក់ និងបំផ្លាញផ្ទះសម្បែងជាង១៧០០០ខ្នង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃទី០៤មករា
នេះថា ខ្យល់កន្ត្រាក់នៅឆ្នាំ២០២៣កើតឡើងចំនួន៣០៤លើក បណ្តាលឱ្យរលំផ្ទះ២០៣៤ខ្នងរបើកដំបូលផ្ទះ១៥៤៤៩ខ្នងសាលារៀន៩៥ខ្នងរូបផ្សារ៨០តូបអគាររដ្ឋបាល៤០អគារ ស្លាប់មនុស្ស៩នាក់ និងរបួស១៧៥នាក់។

លោកបានបន្តទៀតថា ចំនួននេះបើធៀបទៅនឹងឆ្នាំ២០២២ឃើញថា មានការកើនឡើងគួរឱ្យគត់សម្គាល់ដោយឆ្នាំ២០២២ខ្យល់កន្ត្រាក់បានកើតឡើងចំនួន២១០លើក បណ្តាលឱ្យរលំផ្ទះចំនួន១១១០ខ្នង របើកដំបូល៩៥៣៣ខ្នង
ខូចខាតសាលារៀនចំនួន៦៤ខ្នង តូបផ្សារ១៣តូប អគាររដ្ឋបាល២៥កន្លែងរបើកដំបូលព្រះវិហារ និងកុដិលោកចំនួន៤កន្លែងរលំឃ្លាំងកំពុងសាងសង់១កន្លែង មនុស្សស្លាប់ចំនួន៣នាក់ និងរបួស៦៦នាក់ព្រមទាំងសង្គ្រោះចំនួន៥នាក់។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះរន្ទះបាញ់បានកើតឡើងចំនួន១៤៣លើកបណ្តាលឱ្យខូចខាតផ្ទះ១៦ខ្នងស្លាប់មនុស្ស៨៤នាក់របួស៥៩នាក់និងងាប់គោក្របី១០៧ក្បាលផងដែរ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ