ព័ត៌មានជាតិ
រដ្ឋមន្ត្រីអធិការកិច្ច ថា ក្រសួងកំពុងធ្វើច្បាប់ ដែលបម្រើឱ្យវិស័យអធិការកិច្ចកាន់តែមានប្រសិទ្ធភាព
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗចំនួន៤ ដែលក្នុងនោះ ការកសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យអធិការកិច្ចនេះ គឺជាផែនការបាច់ចាំ ដើម្បីជាត្រីវិស័យក្នុងការបម្រើឱ្យបេសកកម្មរបស់ក្រសួងកាន់តែមានប្រសិទ្ធភាព។

នៅក្នុងវេទិកាពិភាក្សាមួយ ក្រោមប្រធានបទ «អធិការកិច្ចក្នុងបរិបទកំណែទម្រង់ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ លោក ហួត ហាក់ បានថ្លែងថា ក្រោយការចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោកបានដាក់ចេញផែនការសកម្មភាពចំនួន៤ ក្នុងការដឹកនាំក្រសួងអធិការកិច្ច នាអាណត្តិថ្មីនេះ។ បើតាមការឱ្យដឹងពីលោករដ្ឋមន្ត្រី ហួត ហាក់ ផែនការសកម្មភាពចំនួន៤នេះ រួមមាន៖ ទី១) ការពង្រឹងសមត្ថភាពស្ថាប័ន ទី២) ការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួង ឱ្យក្លាយជាមូលធនមនុស្ស ទី៣) កសាងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានាពាក់ព័ន្ធនឹងវិស័យអធិការកិច្ច និងទី៤) ការកសាង និងថែរក្សាបរិយាកាសសុខដុមនីយកម្មក្រសួង។

ជុំវិញផែនការសកម្មភាពទី៣ គឺការកសាងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យអធិការកិច្ច ត្រូវបានលោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្រសួងអធិការកិច្ច បាននិងកំពុងកសាងសេចក្ដីព្រាងច្បាប់ស្ដីពីអធិការកិច្ច ហើយនឹងបន្តកសាងសេចក្ដីព្រាងច្បាប់ ក៏ដូចជាអនុក្រឹត្យមួយចំនួនថែមទៀត សំដៅបម្រើឱ្យបេសកកម្មរបស់ក្រសួងដែលរាជរដ្ឋាភិបាលបានប្រគល់ឱ្យ។ ចំពោះការកសាង និងថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង គឺលោក ចង់សំដៅសុខដុមរមនីយកម្មទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការ និងទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមរយៈថែរក្សាឱ្យបានសមិទ្ធផលដែលមានស្រាប់ និងបន្តខិតខំពង្រីកបង្កើនសមិទ្ធផលថ្មីៗថែមទៀតជូនក្រសួង ក៏ដូចជារាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងអធិការកិច្ច បានប្ដេជ្ញាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបេសកកម្មការងារ ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ហើយតាមរយៈផែនការទាំងនេះ គឺជាដាវអាជ្ញាសឹករបស់ក្រសួងក្នុងការអនុវត្ដការងារឱ្យបានម៉ឺងម៉ាត់បេសកកម្មការងារដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ស្របតាមច្បាប់កំណត់ធរមាន៕


-
សន្តិសុខសង្គម៩ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម២២ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន