ព័ត៌មានជាតិ
នាយកវិទ្យាស្ថានកំពង់ចាម ៖ វគ្គបណ្ដុះបណ្ដាលជំនាញ ជាឱកាសមាសសម្រាប់យុវជន ក្នុងទីផ្សារដ៏សម្បូរបែប
លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានធ្វើបទសម្ភាសន៍មួយអំពី កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលជ្រោមជ្រែងដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្នុងគោលបំណងជួយសម្រួលនិស្សិតមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ និងផ្តល់ជំនាញជាក់លាក់មួយដល់យុវជន ដើម្បីជាយានចូលប្រលូកក្នុងទីផ្សារការងារ។

លោក ហាវ ធិន បានលើកឡើងថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទៅដល់យុវជនជាយុទ្ធសាស្ត្រដ៏មានសក្ដានុពលមួយរបស់រាជរដ្ឋាភិបាល នៃកម្ពុជា ដើម្បីជំរុញឲ្យយុវជនមានជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនសម្រាប់ជីវិត ក្នុងការស្វែងរកការងារសមរម្យ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ។

លោក ហាវ ធិន មានប្រសាសន៍ថា «យុវជនមានឱកាសល្អណាស់ ក្នុងការចាប់យកជំនាញជាក់លាក់ ដែលជាតម្រូវការទីផ្សារការងារខ្ពស់»។ ស្របទៅតាមស្ថានភាពបច្ចុប្បន្នក្នុងលំហទីផ្សារនៅកម្ពុជា មានកំណើនខ្លាំងក្លា និងប្រកួតប្រជែងគ្នា។ ក្នុងទិដ្ឋភាពនេះ លោក តម្រូវឲ្យយុវជនទាំងអស់ ត្រូវមានជំនាញមួយក្នុងជីវិត ដែលអាចជួយជ្រោមជ្រែងជីវភាពគ្រួសារ និងសេដ្ឋកិច្ចប្រទេសជាតិ។ លោកបន្ថែមថា «ក្នុងមួយជីវិតយុវជនម្នាក់ ត្រូវមានជំនាញមួយ ដើម្បីប្រកបរបរចិញ្ចឹមជីវិត»។

យ៉ាងណាមិញ លោក បានអំពាវនាវឲ្យយុវជនទាំងអស់ ចេះចាប់យកឱកាសមាស ឱកាសប្រាក់ ដែលរាជរដ្ឋាភិបាលបានដាក់ជាគោលនយោបាយ ដើម្បីធ្វើការបណ្ដុះបណ្ដាលជំនាញទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យទូទាំងប្រទេស។

សូមបញ្ជាក់ដែរថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ប្រមុខរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។ កម្មវិធីបណ្ដុះបណ្ដាលនេះ ដើម្បីឲ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ អាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យ ជួយលើកកម្ពស់ជីវភាពគ្រួសារ និងប្រកួតប្រជែងក្នុងទីផ្សារការងារ៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង