ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ អតីតអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដែលមានជំងឺ
ក្រោយទទួលបានដំណឹងភ្លាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ អតីតអនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងភរិយា (មន្ត្រីចូលនិវត្តន៍) នៅគេហដ្ឋាន ស្ថិតក្នុងភូមិព្រែកសំរោង ឃុំតាខ្មៅ ខេត្តកណ្តាលនាថ្ងៃម្សិលមិញនេះ ខណៈពេលធ្លាក់ខ្លួនមានជំងឺជាទម្ងន់។
ថ្លែងក្នុងឱកាសនោះលោកជំទាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍សួរសុខទុក្ខនេះ បន្ទាប់ពីបានទទួលដំណឹងថា លោក គឹម សៀប មានជំងឺ និងបានសម្រាកនៅមន្ទីរពេទ្យ។ ដោយមានការមមាញឹកក្នុងការងារទើបលោកជំទាវពុំបានសួរសុខទុក្ខនៅមន្ទីរពេទ្យ ទើបថ្ងៃនេះបានមកជួបសួរសុខទុក្ខដោយផ្ទាល់នៅគេហដ្ឋានតែម្តង។ លោកជំទាវក៏បានជូនពរឲ្យលោក គឹម សៀប និងភរិយា មានកម្លាំង មាំមួន និងជៀសផុតពីជំងឺផ្សេងៗទាំងឡាយ ទាំងពួង ព្រមទាំងជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក