ព័ត៌មានជាតិ
ក្រសួងពីរ សហការគ្នាដាក់ផ្ទាំងអក្សរ “Tourist Visa, Employment is not permitted” ទប់ស្កាត់បទល្មើសជួញដូរមនុស្ស
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី ៧នេះ បានសហការគ្នាទប់ស្កាត់បទល្មើសជួញដូរមនុស្ស មកកាន់ប្រទេសកម្ពុជាដោយការដាក់ផ្ទាំងអក្សរជាភាសាអង់គ្លេសថា “Tourist Visa, Employment is not permitted” ដែលអាចប្រែសម្រួលបានថា ទិដ្ឋាកាទេសចរណ៍មិនអនុញ្ញាតឲ្យធ្វើការនៅប្រទេសកម្ពុជា បានទេ។

ដើមចមដែលធ្វើឲ្យមានការដាក់ផ្ទាំងអក្សនេះ គឺត្រូវបានធ្វើឡើងក្រោយសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅកាន់ក្រសួងមហាផ្ទៃដែលគ្រប់គ្រងអគ្គនាយកដ្ឋានជំនាញ ដើម្បីដាក់ផ្ទាំងអក្សរ “Tourist Visa, Employment is not permitted” នៅតាមច្រកអន្តរជាតិទាំងអស់របស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ហេង សួរ បានបន្ថែមថា «នេះជាយន្តការថ្មីមួយដែលធ្វើឲ្យគ្រប់ជនបរទេស ដែលត្រូវបានលួងលោម និងបោកបញ្ឆោត ហើយមិនដឹងថា ទិដ្ឋាការបស់គាត់មិនត្រូវបានអនុញ្ញាតឲ្យមកធ្វើការ នៅប្រទេសកម្ពុជាដោយស្របច្បាប់ ជាពិសេសនោះ គាត់ងាយស្រួលប្តឹងទៅប៉ូលីសអន្តោប្រវេសន៍ ដែលនៅក្បែរគាត់ ហើយអាចចាប់ឧក្រិដ្ឋជននៅទីនោះតែម្តង»។

លោករដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា ការធ្វើបែបនេះ ដើម្បីកុំឲ្យឧក្រិដ្ឋជនអាចបោកប្រាស់ជនបរទេស មកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់បានតទៅទៀត ហើយការដាក់នេះ ក៏បង្ហាញទៅជនរងគ្រោះថា ជនបរទេសនោះ ត្រូវបានគេបោកបញ្ឆោត។
លោក ហេង សួរ បានបញ្ជាក់ទៀតថា ការដាក់តាំងពាក្យនេះ បានបញ្ជាក់ពីឆន្ទៈ និងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បង្ក្រាបឲ្យបានទាំងស្រុងនូវបទល្មើសនេះនាពេលអនាគត បើទោះបីជាបញ្ហានេះត្រូវការពេលវេលា ដោយសារជាបញ្ហាជាសកលក៏ដោយ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?