ព័ត៌មានជាតិ
កសិករនៅខេត្តជង្រុកស្រូវអះអាងថា ពីមុនធ្វើស្រែប្រើតែជីអាចម៍គោសល់មាសពាក់ជ្រែកខ្លួន
លោក កង សារឿន ពលរដ្ឋរស់នៅភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងបានអះអាងថា ពីមុនការធ្វើស្រែបានទិន្នផលតិច តែពលរដ្ឋនៅសល់និងមានលទ្ធភាពរហូតអាចទិញមាសពាក់ជ្រែកខ្លួន។ បច្ចុប្បន្នទោះបីការធ្វើស្រែបានទិន្នផលខ្ពស់ តែចំណាយក៏អស់ច្រើនជាពិសេសលើការប្រើប្រាស់ថ្នាំគីមីកសិកម្មបើផាត់ទូទាត់ចុះឡើងមិនចង់សល់នៅជំពាក់ចិនថែមទៀត។

លោក កង សារឿន បានប្រៀបធៀបការធ្វើស្រែពីមុនប្រើតែជីអាចម៍គោ អាចម៍សត្វដែលជាជីធម្មជាតិខុសពីឥលូវប្រើជីថ្នាំកសិកម្មដែលត្រូវចំណាយស្ទើរមិនរួចខ្លួន។
កសិករភាគច្រើនប្រើប្រាស់ជីគីមីរហូតដល់អ្នកខ្លះត្រូវលក់ស្រែទូទាត់បំណុល។ នេះបើតាមលោក កង សារឿន។
បើចង់វិលទៅប្រើជីធម្មជាតិដូចជីអាចម៍គោ អាចម៍សត្វអីដូចពីមុន កសិកររូបនេះប្រាប់ថាទៅមិនរួច។ លោកលើកហេតុផលដូច្នេះថា «កាលណាស្រែជាប់គ្នាគេប្រើថ្នាំគីមីច្រើនកើតរោគ។ អីចឹងដង្កូវរត់ពីស្រែគេមកស្រែយើង ដូច្នេះយើងក៏ត្រូវបាញ់ថ្នាំតាមគេដែរ ចឹងត្រូវចំណាយអស់ច្រើន»។
ទាក់ទងតម្លៃស្រូវ កសិកររូបនេះប្រាប់ថាពេលនេះអាចទទួលយកបាន តែអនាគតក៏ត្រូវអាស្រ័យលើក្រសួងពាក់ព័ន្ធជួយឲ្យតម្លៃស្រូវបានល្អ ដើម្បីឲ្យជីវភាពកសិករមានភាពល្អប្រសើរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?