Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្ត​ស្វាយរៀង ដាស់តឿន​មន្ត្រី​ឲ្យ​ពិនិត្យ​ភាព​ចាំបាច់​របស់​ពលរដ្ឋ

បានផុស

នៅ

លោក ម៉ែន វិបុល ​អភិបាល​ខេត្ត​ស្វាយរៀង បាន​ជំរុញ​ដល់​បណ្ដា​មន្ទីរ អង្គភាព​ជំនាញ និងអ្នកពាក់ព័ន្ឋ ឲ្យ​ពិនិត្យ និង​ពិចារណា នូវ​អ្វី​ដែល​ជា​សេចក្ដី​ត្រូវ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។
 
ការ​ជំរុញ​នេះ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​​សិក្ខាសាលា​សមាហរណកម្ម​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ក្រុង និង​សង្កាត់ ឆ្នាំ២០២១-២០២៣ នៅ​ថ្នាក់​ក្រុង​ស្វាយរៀង ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ពាក់ព័ន្ធ នាព្រឹកថ្ងៃ​ទី០៣ ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​លើក​ឡើង​ថា​ គម្រោង​សកម្មភាព​ជា​អាទិភាព​ស្នើ​ឡើង​ដោយ​ឃុំ-សង្កាត់ មាន​ភាព​ស៊ីចង្វាក់​ប្រទាក់​ក្រឡា​គ្នា​ទៅ​នឹង​គោលនយោបាយ​យុទ្ធសាស្ត្រ និង​សកម្មភាព​នានា​របស់​បណ្ដា​មន្ទីរ អង្គភាព​ជំនាញ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ-អន្តរជាតិ តាម​រយៈ​កាលវិភាគ និង​ចរចា​វាង​មន្ទីរ អង្គភាព​ជំនាញ និង​អង្គការ​នានា ជា​មួយ​ក្រុង-ស្រុក និង​ឃុំ-សង្កាត់ ដែល​មាន​ការ​ទាក់ទង​គ្នា ដើម្បី​ប្រមូល​ផ្ដុំ​ធនធាន សម្រាប់​គាំទ្រ​កិច្ច​អភិវឌ្ឍន៍​មូលដ្ឋាន​ ដោយ​ប្រើប្រាស់​សក្ដានុពល នៃ​ធនធាន​ចាំបាច់​ទាំងឡាយ​ពី​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​បាន​ល្អ​ប្រសើរ ដោយ​សហប្រតិ​បត្តិការ​គ្នា ដើម្បី​សម្រេច​ទិស​ដៅ​រួម​ប្រកប​ដោយ​ប្រសិទ្ធិភាព ជា​ជាង​ការ​ធ្វើ​សកម្មភាព​តែ​ឯកឯង​។

លោក​បាន​បន្ត​ថា ក្រុមប្រឹក្សា ឃុំ-សង្កាត់ ត្រូវ​លើក​សំណួរ​ចំពោះ​មន្ទីរ អង្គភាព​នានា និង​អង្គការ​ពាក់ព័ន្ធ ដែល​នៅ​មិន​ទាន់​បាន​អនុវត្ត ឬ​ក៏​អនុវត្ត​មិនទាន់​ចប់​កិច្ច​ព្រមព្រៀង​ឆ្នាំ​កន្លង​មក ។ ទន្ទឹមគ្នា​នេះ អាជ្ញាធរ​ក្រុង-ស្រុក ត្រូវ​ចេះ​ប្រើ​ឱកាស​ សម្រាប់​ផ្ដល់​ព័ត៌មាន​បន្ថែម​ដល់​មន្ទីរ អង្គភាព អង្គការ​នានា និង​សប្បុរសជន អំពី​កិច្ចការ​ផ្ដល់​សេវា​យ៉ាង​ណា​ដែល​ល្អ​ប្រសើរ ឬ​បង្ហាញ​អំពី​បញ្ហា​រួម ដែល​កើត​មាន​នៅ​តាម​បណ្ដា​ឃុំ-សង្កាត់ ​។

​លោក ម៉ែន វិបុល បាន​ជំរុញ​ដល់​បណ្ដា​មន្ទីរ អង្គភាព​ជំនាញ អង្គការ​ជាតិ-អន្តរជាតិ ឲ្យ​ពិនិត្យ និង​ពិចារ​ណា​ នូវ​អ្វី​ដែល​ជា​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ធ្វើការ​សម្រេច​ចិត្ត​គាំទ្រ​សំណើ​គម្រោង​របស់​ឃុំ-សង្កាត់ ស្នើ​ឡើង​ឱ្យ​សមស្រប ចៀសវាង​គាំទ្រ​ក្រៅ​សំណើ​គម្រោង​ដែល​មិនមែន​ជា​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ។

សូម​បញ្ជាក់​ថា គម្រោង នៃ​សកម្មភាព ជា​អាទិភាព​របស់​ឃុំ-សង្កាត់ នៃ​ក្រុង​ស្វាយរៀង សម្រាប់​ការអនុវត្ត​​នៅឆ្នាំ២០២១ មាន​ចំនួន​ ២.៦១២ គម្រោង​៕
 
អត្ថបទ ៖ គឹម​សេង 


 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៣ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៤ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម