ព័ត៌មានជាតិ
ជំរឿនសេដ្ឋកិច្ចបង្ហាញថា ខេត្តក្រុងចំនួន ៥ កាន់កាប់ចំណែកសហគ្រាសអាជីវកម្មច្រើនជាងគេ
របាយការណ៍ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ បានបង្ហាញពីសហគ្រាសអាជីវកម្មនៅកម្ពុជាដែលក្នុងនោះខេត្តក្រុងចំនួន ៥ កាន់កាប់ចំណែកអង្គភាពសេដ្ឋកិច្ចច្រើនជាងគេ។
ទាក់ទងសហគ្រាសអាជីវកម្មទូទាំងប្រទេស រាជធានីភ្នំពេញមានភាគចំណែកធំជាងគេស្មើមួយភាគប្រាំនៃអង្គភាពសេដ្ឋកិច្ចសរុប។

ផ្អែកតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ រាជធានីភ្នំពេញមានអង្គភាពសេដ្ឋកិច្ចសរុប ១៤៩ ៨៨៨ សហគ្រាស ស្មើនឹង ២០% នៃអង្គភាពសេដ្ឋកិច្ចសរុបទូទាំងប្រទេស។
ខេត្តកណ្តាលនៅលំដាប់ទីពីរមានប្រមាណ ៥៧.១២៥ សហគ្រាស ស្មើនឹង ៧,៦%។ ខេត្តសៀមរាបមានប្រមាណ ៥០.៧១៤ សហគ្រាស ស្មើនឹង ៦,៧% ឈរនៅលំដាប់ទី ៣។ ខេត្តបាត់ដំបង មានប្រមាណ ៤៩ ៧៤៨ សហគ្រាស ស្មើនឹង ៦,៦% ឈរនៅលំដាប់ទី ៤ និងខេត្តតាកែវមានប្រមាណ ៤៥.៣៦៤ សហគ្រាស ស្មើនឹង ៦,០% ឈរនៅលំដាប់ទី ៥ ។
ដោយឡែកពាក់ព័ន្ធចំណែកការងារ រាជធានីភ្នំពេញស្ថិតនៅលំដាប់ទីមួយដែលមានអ្នកចូលរួមការងារប្រមាណ ៩៣០.៩១៦ នាក់ ស្មើនឹង ៣១,២% នៃចំនួនអ្នកចូលរួមការងារសរុបក្នុងអង្គភាពសេដ្ឋកិច្ច។
ខេត្តកណ្តាលមានអ្នកចូលរួមការងារប្រមាណ ២៨៦.៨៦០នាក់ ស្មើនឹង ៩,៦%។ ខេត្តកំពង់ស្ពឺ មានអ្នកចូលរួមការងារប្រមាណ ២០៧.១០៤នាក់ ស្មើនឹង ៦,៩%។ ខេត្តតាកែវ មានប្រមាណ ១៦៧.៤៥៦ ស្មើ ៥,៦% និងខេត្តស្វាយរៀងមាន ១៥០.៤៣៩ នាក់ ស្មើនឹង ៥,០%។
ជំរឿនសេដ្ឋកិច្ចបានចាប់ធ្វើពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយកំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទយោងនៃជំរឿន។ ជំរឿនសេដ្ឋកិច្ចនៅឆ្នាំ២០២២ គឺជាការងារជំរឿនសេដ្ឋកិច្ចលើកទីពីរ ដែលបានគ្របដណ្ដប់គ្រប់អង្គភាពសេដ្ឋកិច្ចទាំងអស់ដែលស្ថិតនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ការធ្វើជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ មានគោលបំណងដើម្បីចងក្រងស្ថិតិជាមូលដ្ឋានគ្រឹះស្ដីពីសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា។
ជំរឿនសេដ្ឋកិច្ចត្រូវបានអនុវត្តគ្រប់អង្គភាពសេដ្ឋកិច្ចទាំងអស់ ដែលរាប់បញ្ចូលរួមទាំងផ្សារ រោងចក្រ ក្រុមហ៊ុន សិប្បកម្ម ការលក់ទំនិញតាមប្រព័ន្ឋអនឡាញ និងសេវាកម្ម សាលារៀន សកលវិទ្យាល័យ វត្តអារាម វិហារសាសនា មន្ទីរពេទ្យ គ្លីនិកឯកជន និងមណ្ឌលសុខភាពជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ