ព័ត៌មានជាតិ
ធនាគារជាតិ ប្រកាសជ្រើសរើសបុគ្គលិក ៣០រូប ចូលបម្រើការក្នុងក្របខ័ណ្ឌ
ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ប្រកាសជ្រើសរើសបុគ្គលិកទាំង២ភេទ ចំនួន៣០នាក់ សម្រាប់ក្របខ័ណ្ឌលេខាធិការធនាគារជាតិនៃកម្ពុជា “គ” ដើម្បីចូលបម្រើការនៅធនាគារជាតិ។
ចំពោះបេក្ខជនទាំង២ភេទ ដែលមានបំណងដាក់ពាក្យត្រូវមានលក្ខណៈសម្បត្តិដូចជា មានសញ្ជាតិខ្មែរ។ អាយុច្រើនបំផុត ២៥ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ។ ត្រូវមានសញ្ញាបត្រប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ មានចំណេះដឹងផ្នែកភាសាអង់គ្លេស កុំព្យូទ័រ និងមានសុខភាពល្អ។
ជាមួយគ្នានេះ ធនាគារជាតិ នឹងទទួលពាក្យប្រឡងចាប់ពីថ្ងៃជូនដំណឹងតទៅ ហើយឈប់ទទួលពាក្យនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១១។ សម្រាប់មុខវិជ្ជាដែលត្រូវប្រឡង និងកាលបរិច្ឆេទប្រឡង ទីកន្លែងប្រឡង ធនាគារជាតិ និងជូនដំណឹងនៅពេលក្រោយទៀត។
ប្រសិនជាបេក្ខជនមានចម្ងល់ ឬ ចង់ដឹងពីព័ត៌មានលម្អិតបន្ថែមទៀត អាចទំនាក់ទំនងនៅនាយកដ្ឋានបុគ្គលិកនៃធនាគារជាតិ នៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានៅភ្នំពេញ ពីចន្លោះម៉ោង៨ព្រឹក ដល់ម៉ោង ៣រសៀល រៀងរាល់ថ្ងៃធ្វើការ ឬ តាមរយៈលេខទូរសព្ទ ០២៣ ៧២២ ២២១, ០៨១ ៨៧៧ ២២៧៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan