Connect with us

ព័ត៌មានជាតិ

ផ្លូវ​បាក់ស្រុត​នៅខេត្តមណ្ឌលគិរី ​អ៊ុត​កៅស៊ូ​រួច ១០០% ​រថយន្តគ្រប់ប្រភេទ​អាច​ចរាចរណ៍​វិញ​បាន

បានផុស

នៅ

កំណាត់ផ្លូវជាតិលេខ ៧៦ ដែលរអិលបាក់​ស្រុត​នៅ​ខេត្ត​មណ្ឌលគិរី​បាន​បើកឱ្យធ្វើចរាចរណ៍ជាធម្មតា​​ឡើង​វិញ​សម្រាប់​យានយន្ត​គ្រប់ប្រភេទ បន្ទាប់​ពី​ស្ថាបនាបញ្ចប់​រួចរាល់ទាំង​ស្រុង។

បើ​យោង​តាម​សេចក្តីជូនដំណឹង​​របស់​ក្រសួង​សាធារណការនិងដឹកជញ្ជូន​ កំណាត់ផ្លូវជាតិលេខ ៧៦ ដែលបានបាក់ស្រុត​​ប្រវែង​ជាង ១៦៦ ម៉ែត្រ បាន​ជួសជុល​សម្រេច​លទ្ធផល​ ១០០% និងបើកឱ្យរថយន្តគ្រប់ប្រភេទអាច​​ធ្វើចរាចរណ៍​ជា​ធម្មតា​​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណាត់ផ្លូវជាតិលេខ ៧៦ បានបាក់ស្រុត​​ប្រវែង​ជាង ១៦៦ ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK​94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ក្រោយ​ការ​បាក់ស្រុត​ដោយ​ជំនន់​ទឹក​ភ្លៀង អាជ្ញាធរ​បាន​សាងសង់​ផ្លូវ​វាង​បណ្តោះអាសន្ន ដើម្បី​សម្រួលការ​​ធ្វើ​ចរាចរណ៍​​យានយន្ត​និង​ការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

ផ្លូវជាតិលេខ ៧៦ (ស្នួល – សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនានៅឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនានៅឆ្នាំ២០១១។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម