Connect with us

ព័ត៌មានជាតិ

​ដំណោះស្រាយបញ្ហា​តម្លៃជ្រូករស់​ ធ្លាក់ចុះមានពន្លឺថ្មី​

បានផុស

នៅ

ដំណោះស្រាយបញ្ហា​តម្លៃជ្រូករស់ធ្លាក់ចុះ ​សម្រេចបានលទ្ធផលបណ្ដោះអាសន្ន ​បន្ទាប់​ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយសមាគម​អ្នកចិញ្ចឹម​សត្វ​នៅកម្ពុជា និងតំណាងក្រុមហ៊ុន ភាគីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២៤។

នៅក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមក តម្លៃជ្រូករស់នៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ បើទោះបីជារាជរដ្ឋាភិបាល​ឱ្យ​អាជ្ញាធរពាក់ព័ន្ធពង្រឹង និងបង្ក្រាបការនាំចូលសត្វ និងសាច់បង្កកខុសច្បាប់ និងខូចគុណភាពចូលមកទីផ្សារកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស្រ៊ុន ពៅ ​ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើឱ្យម្ចាស់ក្រុមហ៊ុននៅកម្ពុជាដែលនាំចូលសាច់បង្កកពីបរទេស​ងាកមកគាំទ្រផលិតផលក្នុងស្រុក ប៉ុន្តែសមាគមមិនអាចផ្គត់ផ្គង់សាច់បង្កកដូចអ្វីដែលក្រុមហ៊ុនបញ្ជាទិញពីបរទេសនោះទេ ដែលចង់បានបំណែកសាច់អ្វីក៏បាន។ ប៉ុន្តែសមាគមក៏នឹងជួយសម្រួលដល់ការងារបច្ចេកទេសមួយចំនួន។

ទោះយ៉ាងណា តំណាងក្រុមហ៊ុនបានឯកភាព ព្រមទទួលទិញសាច់បង្កក ក្នុងស្រុកមួយជំហានហើយ ខណៈភាគីពាក់ព័ន្ធកំពុងដាក់តម្លៃ ដែលគ្រោងនឹងសម្រេចនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ ជំហានដំបូងសមាគមន ចង់បានតម្លៃរួចដើមថ្លៃផលិតដែលមានតម្លៃ ៩ ០០០ រៀល ក្នុង១ គីឡូ ដើម្បីទប់ទល់ការខាតបង់។

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជំរុញឱ្យអ្នកផ្គត់ផ្គង់ និងម្ចាស់អាជីវកម្ម និងភាគីពាក់ព័ន្ធ សម្របសម្រួលរកចំណុចរួមដោះស្រាយបញ្ហា សាច់ជ្រូករស់ធ្លាក់ចុះ លើកកម្ពស់ជីវភាពកសិករ ខណៈរដ្ឋាភិបាលមិនចង់ឃើញវិធានការក្ដៅណាមួយចំពោះម្ចាស់អាជីវកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម