ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ នឹងប្រមូលផ្តុំដោះស្រាយបញ្ហាប្រឈមនានា នៅឆ្នាំ២០២១នេះ ដើម្បីផលប្រយោជន៍ពលរដ្ឋ
ពីមួយឆ្នាំទៅមួយឆ្នាំ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលបានខិតខំបំពេញនិងដោះស្រាយការងារបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឲ្យរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសជាតិកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។ ប៉ុន្តែទន្ទឹមនឹងលទ្ធផលទាំងនេះក៏នៅមានចំណុចអវិជ្ជមាន និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវប្រមូលផ្តុំដោះស្រាយផងដែរ។

យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អាជ្ញាធររាជធានីភ្នំពេញ បានខិតខំជម្នះពុះពាររាល់ការលំបាកស្មុគស្មាញ អនុវត្តគ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្តគោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព” ឱ្យកាន់តែល្អប្រសើរ រក្សាបាននូវសភាពការណ៍សន្តិសុខទូទៅល្អក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ បានយ៉ាងល្អប្រសើរ។

តាមរបាយការណ៍បញ្ជាក់ទៀតថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានជាវិជ្ជមានខាងលើ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវប្រមូលផ្តុំដោះស្រាយឲ្យបានល្អនាពេលខាងមុខផងដែរ ដែលមានជាអាទិ៍៖ បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ពិសេសករណីប្លន់ប្រដាប់អាវុធ ចោរកម្ម ក្មេងទំនើង និងបទល្មើសគ្រឿងញៀន ព្រមទាំងបញ្ហាគ្រោះអគ្គិភ័យ នៅតែជាចំណុចក្តៅរបស់រាជធានីភ្នំពេញ។
បញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ហានេះ គឺជាការងារអាទិភាពដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំដើម្បីឲ្យទទួលបានជោគជ័យ ដោយផ្តោតលើវិធានការចំនួនបីសំខាន់ៗ រួមមាន៖ សណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់លក់ដូរ។ ប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធផ្លូវ-លូ ក្នុងរាជធានីភ្នំពេញ នៅមិនទាន់បានឆ្លើយតបតាមតម្រូវការរបស់ ប្រជាពលរដ្ឋនៅឡើយ។ ការតបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាសង្កាត់ជាយរាជធានីភ្នំពេញ នៅមិនទាន់បានទូលំទូលាយនៅឡើយ។ ការងារគ្រប់គ្រងសំណល់រឹង-សំរាម ប្រព័ន្ធបង្ហូរសំណល់រាវ និងអនាម័យសាធារណៈ ក្នុងរាជធានី នៅតែជាក្តីបារម្ភ និងជាអាទិភាពសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវខិតខំដោះស្រាយឲ្យបានឆាប់រហ័ស ជាពិសេសការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងពីការវេចខ្ចប់ ទុកដាក់សំណល់រឹង និងការបញ្ចេញចោល សំណល់ រាវគ្រប់ប្រភេទឲ្យត្រឹមត្រូវ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ នៅអំឡុងខែកុម្ភៈនេះហើយ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ