Connect with us

ព័ត៌មានជាតិ

គម្រោងអភិវឌ្ឍន៍ Bay of Lights នាំមកនូវ​ជា មួយទីលានវាយកូនហ្គោល ជាប់មាត់ឆ្នេរស្តង់ដាអន្តរជាតិ ដំបូងគេបំផុតនៅប្រទេសកម្ពុជា

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តព្រះសីហនុ, ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ជា​ការបើកទំព័រថ្មីនៃកីឡាវាយកូនហ្គោលនៅកម្ពុជា គម្រោង​អភិវឌ្ឍន៍ Bay of Lights ដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហនុ ​បានប្រារព្ធពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ជា​ផ្លូវ​ការ​នូវ​ទីលាន​វាយ​កូន​ហ្គោល​ Bay 19 ដែល​​ជា​ទីលាន​វាយ​កូន​ហ្គោល​ជាប់មាត់ឆ្នេរសមុទ្រស្តង់ដាអន្តរជាតិ USGA រចនាបទឡើងដោយកីឡាករវាយកូនហ្គោល​ដ៏ល្បីល្បាញ Greg Norman ដំបូងគេបំផុតនៅកម្ពុជា។

​ពិធី​បើក​សាង​សង់ការ​ដ្ឋាន​ទី​លាន​វាយ​កូន​ហ្គោល Bay 19 បានប្រព្រឹត្តឡើងក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម សេង ម៉េងហុង រដ្ឋ​លេខា​ធិការនៃក្រសួងទេសចរណ៍ រួម​ទាំង​វត្តមានដ៏ខ្ពង់ខ្ពស់​របស់ភ្ញៀវ​កិត្តិយស ឯក​ឧត្តម​ ទេសរដ្ឋមន្ត្រី លី ធុច និង ឯកឧត្តម Santo Darmosumarto ឯក​អគ្គរដ្ឋ​ទូត​នៃ​​សាធារណរដ្ឋឥណ្ឌូណេស៊ី។ វត្តមានរបស់គណៈអធិបតី ក៏ដូចជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុង​​ពិធីនេះ បាន​ស​បញ្ជាក់​អំពី​ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល​​ ក៏ដូចជាការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវ​អន្តរជាតិផងដែរ។

ទីលានវាយកូនហ្គោល Bay 19​ នេះមិន​ត្រឹម​តែ​មាន​ផ្ដល់​ជូន​បទ​ពិសោធន៍​នៃ​ការ​លេង​កីឡា​បែប​ស្តង់ដាអន្តរជាតិនោះទេ ប៉ុន្តែ​ក៏​មាន​អម​ជាមួយ​នូវ​​ទេស​​ភាព​​​ដ៏​​ស្រស់​ត្រកាល​នៃឆ្នេរ​សមុទ្រប្រទេស​កម្ពុជា ដែល​នឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay 19 មាន​លក្ខណៈ​​ពិសេស​ ខុស​ប្លែក​ពីទីលានវាយ​កូនហ្គោលនៅក្នុងស្រុកដទៃទៀត​។

ក្នុង​បរិវេណ​នៃ​ទីលានវាយកូនហ្គោល Bay 19 ផងដែរក៏​ នឹងមាន​នូវសណ្ឋាគារផ្កាយបួនចំនួនបួន រីសតផ្កាយ ៥ និងផ្កាយ ៦ ចំនួនបី និង​ផ្លូវដើរលំហែចំនួនបួន ដែលនេះនឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay 19 ក្លាយ​ជា​ទីតាំង​កម្សាន្ត​ដ៏ល្អប្រពៃទាំងសម្រាប់អ្នកនិយមលេងកីឡាវាយកូនហ្គោល និង​ភ្ញៀវ​ទេសចរ​ទូទៅ​ផង​ដែរ​។

ការ​សាង​សង់​ដំណាក់​កាល​ដំបូង​នៃទីលានវាយកូនហ្គោលដែលមានទំហំវិនិយោគ ៤១លានដុល្លារនេះ ​នឹង​មាន​ជា​ទីលាន​វាយ​កូន​ហ្គោល​រយៈ​ចម្ងាយឆ្ងាយ ដែល​គ្រោងបើកដំណើរការនៅត្រឹមត្រីមាសទីបី នៃឆ្នាំ២០២៥ ហើយ​ទី​លានវាយកូនហ្គោលស្តង់ដា ១៨រន្ធ​​​ គ្រោង​នឹង​ទទួល​ស្វាគមន៍ភ្ញៀវជាតិ និង​អន្តរជាតិ​ នៅ​ត្រឹម​ឆ្នាំ​២០២៧ ជា​មួយ​នឹង​គោល​ដៅ​សម្រេច​ការសាងសង់ទាំងស្រុងត្រឹមឆ្នាំ២០២៩។ 

ជា​មួយ​ការផ្ដល់ជូននូវបទ​ពិសោធន៍​នៃ​ការ​លេងកូនហ្គោលដែលមិនអាចប្រៀបផ្ទឹមបាន រួម​ជា​មួយ​កន្លែង​ស្នាក់​នៅ​ប្រណីត​ដ៏​ច្រើន​ជម្រើស និងការផ្ដល់គាំទ្រពីសំណាក់រាជរដ្ឋាភិបាលផងដែរនោះ ទីលាន​​វាយ​កូន​ហ្គោល​ Bay 19 នឹងក្លាយជាគោលដៅដ៏ល្អឯកទាំងសម្រាប់ការវិនិយោគ និង​ការ​កម្សាន្ត។ ការ​អភិវឌ្ឍ​នេះ​មិន​ត្រឹម​តែ​ផ្លាស់ប្ដូរបទពិសោធន៍នៃការលេងកីឡាវាយកូនហ្គោលនៅ​កម្ពុជា​​ប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏​នឹង​ជា​ទីតាំង​ដែល​នឹងផ្ដល់បទពិសោធន៍ដ៏អស្ចារ្យក្នុងតំបន់អាស៊ីអាគ្នេយ៍ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៦ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម