ព័ត៌មានជាតិ
អគ្គិភ័យកើតឡើងជាង៥៧០លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៧០នាក់ នៅឆ្នាំ២០២៣
នៅក្នុងឆ្នាំ២០២៣ អគ្គិភ័យបានកើតឡើងជាង៥៧០លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៧០នាក់ ព្រមទាំងបំផ្លាញលំនៅដ្ឋានតូបផ្សារ សាលារៀន និងអគាររដ្ឋបាលមួយចំនួន។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃទី០៥ មករា ថា ឆ្នាំ២០២៣ អគ្គិភ័យបានកើតឡើងចំនួន៥៧១លើកបណ្តាលឱ្យឆេះផ្ទះ៦៣៦ខ្នង តូបផ្សារ៤៩៩តូបឃ្លាំងទំនិញ១៤កន្លែងសាលារៀន១ខ្នងរោងចក្រសិប្បកម្ម១១កន្លែងអគាររដ្ឋបាល១៤កន្លែងស្លាប់មនុស្ស៣០នាក់និងរបួស៤៤នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់និងរបួសដោយអគ្គិភ័យក្នុងនោះនៅរាជធានីភ្នំពេញច្រើនជាងគេគឺមានចំនួន១២៤លើកបណ្តាលឱ្យឆេះផ្ទះ១១៥ខ្នងតូបផ្សារ៤៤៧តូប ឃ្លាំងទំនិញ៨កន្លែង រោងចក្រសិប្បកម្ម៥កន្លែង
អគាររដ្ឋបាល៣កន្លែងស្លាប់មនុស្ស១៤នាក់រងរបួស១៥នាក់។ លោកបានបន្តទៀតថា ក្រៅពីនេះនៅខេត្តកណ្តាលមានស្លាប់១នាក់តាកែវ៣នាក់ស្វាយរៀង៣នាក់ ស្ទឹងត្រែង១នាក់ ក្រចេះ១នាក់កំពង់ចាម៣នាក់បាត់ដំបង១នាក់ព្រះសីហនុ២នាក់និងត្បូវឃ្មុំ១នាក់។

លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា ចំនួនអគ្គិភ័យឆ្នាំ២០២៣ បើប្រៀធៀបទៅនឹងឆ្នាំ២០២២កន្លងទៅឃើញថា មានការកើនឡើងគួរឱ្យគត់សំគាល់ដោយអគ្គិភ័យឆ្នាំ២០២២បានកើតឡើងចំនួន៤៥៤លើក បណ្តាលឱ្យឆេះផ្ទះចំនួន៧៣៧ខ្នងតូបផ្សារ១០០តូប ឃ្លាំងទំនិញ១៨កន្លែង សាលារៀន២ខ្នង អគាររដ្ឋបាល២កន្លែងរោងចក្រសិប្បកម្ម១២កន្លែង ស្លាប់មនុស្ស១៦នាក់និងរបួស៥៥នាក់ប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថាមូលហេតុនាំឱ្យមានកើតមានគ្រោះអគ្គិភ័យភាគច្រើនបង្កឡើងពីករណីផ្ទុះឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ចំនួន៤០,២៥
ភាគរយ ការប្រើប្រាស់ភ្លើងចង្ក្រាន (អុស ធ្យូង និងហ្គាស) ក្នុងពេល និងក្រោយការដាំស្លខ្វះការប្រុងប្រយ័ត្នចំនួន ៣៩,៤៣ ភាគរយ និង២០,៣២ ភាគរយទៀត គឺកើតចេញពីកត្តាផ្សេងៗ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់