ព័ត៌មានជាតិ
ខេត្តព្រះសីហនុ បាត់ដំបង សៀមរាប ជាប់ចំណាត់ថ្នាក់ជាក្រុងដែលមានពិធីឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ
ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ១ ខេត្តបាត់ដំបងជាប់លេខ២ ខេត្តសៀមរាបជាប់លេខ៣ ជាទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសជូនដំណឹងស្ដីពីលទ្ធផលនៃការប្រកួតប្រជែងទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ដែលចេញដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៅថ្ងៃសុក្រទី០៥ ខែមករា ឆ្នាំ២០២៤នេះ។

ចំពោះលទ្ធផលនៃចំណាត់ថ្នាក់ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំនេះ គឺភ្ញៀវទេសចរជាអ្នកបោះឆ្នោតលើទីក្រុងដែលភ្ញៀវពេញចិត្តដោយផ្ទាល់ តាមរយៈតំណលីងបោះឆ្នោតនៅលើទំព័រហ្វេសប៊ុកគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។ ខណៈការបោះឆ្នោតនេះ គឺចាប់ផ្ដើមពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

ចំពោះពិធីប្រគល់ពានរង្វាន់ទៅកាន់ខេត្តទាំង៣ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នឹងប្រគល់ជូននៅក្នុងពិធីអបអរសាទរទិវាជាតិអបអរទីក្រុងស្អាតនាពេលខាងមុខ។
គួរជម្រាបជូនបន្តិចថា ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង៤៧ម៉ឺននាក់ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរចំនួនជាង៣៥ម៉ឺននាក់ និងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួនជាង៣០ម៉ឺននាក់៕
ដោយ៖ ង៉ិល ណារ៉ាត់


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?