ព័ត៌មានជាតិ
ស្ពានសម្តេចតេជោ កោះយ៉ ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៨ ខែមករា ខាងមុខ
ស្ពានបេតុងសម្តេចតេជោ ហ៊ុន សែន កោះយ៉ថ្មី ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ខាងមុខនេះហើយ ក្រោយស្ថាបនារួចរាល់។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ ថា ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ មានប្រវែង១២៦ ម៉ែត្រ និងទទឹង១១ម៉ែត្រ ប្រើប្រាស់កញ្ចប់ថវិកាស្ថាបនាអស់ប្រមាណ១លាន៤០ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក អន ដាវុធ រម្លឹកទៀតថា ស្ពានសម្តេចតេជោ កោះយ៉ថ្មីនេះ ផ្តើមសាងសង់កាលពីខែមិថុនា ឆ្នាំ២០២២ មកទល់ចុងខែមិថុនា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងក្រុមការងារជំនាញមន្ទីរសាធារណការខេត្ត ដើម្បីកសាងឡើងបម្រើជាប្រយោជន៍សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអ្នកទេសចរ។
បើតាមលោក អន ដាវុធ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ខាងមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត កាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានសម្តេចតេជា ហ៊ុន សែន កោះយ៉ នេះ។

ដើមហេតុដែលនាំឱ្យកសាងស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ថ្មី ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត មើលឃើញពីស្ថានភាពរដូវវស្សាលំបាកធ្វើដំណើរបងប្អូនពលរដ្ឋលើស្ពានកោះយ៉ចាស់ងាយនឹងបង្កគ្រោះថ្នាក់ ពិសេសពេលរដូវវស្សាតែម្តង។
ដោយឡែកលោក យក់ សង្វាត់ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុង ថ្លែងដែរថា ក្រៅពីការសម្ពោធស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ គឺសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី និយោជិតជាង១ម៉ឺននាក់មកពីតំបន់សេដ្ឋកិច្ចពិសេសខេត្តផងដែរ។

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានចាត់ទុកថា ស្ពានសម្តេចតេជោ កោះយ៉ នឹងដើរតួនាទីយ៉ាងសំខាន់បម្រើដល់ការធ្វើដំណើរដឹកជញ្ចូនអ្នកទេសចរ ឬទិន្នផលនេសាទទៅកាន់តំបន់ទេសចរណ៍ ព្រមទាំងទៅទីផ្សារបានកាន់តែសុវត្ថិភាពឆាប់រហ័ស។ លោកថ្លែងអំណអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលយកចិត្តទុកដាក់ពីសុខទុកក៏ដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងមូលដ្ឋានជូនពលរដ្ឋ៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់