Connect with us

ព័ត៌មានជាតិ

ក្រុមអាជីវករ ប្រាប់ថា ការលក់បន្លែ ត្រី សាច់ ដើមឆ្នាំ ២០២៤នេះ មានភាពល្អប្រសើរ

បានផុស

នៅ

ក្រុមអាជីវករ នៅផ្សារទួលសង្កែតូច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានប្រាប់ថា ការលក់បន្លែ ត្រី សាច់ នៅដើមឆ្នាំ ២០២៤នេះ ហាក់មានភាពល្អប្រសើរជាងឆ្នាំមុន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សំ ស្រីមុំ ហៅប៉ាច អាជីវករលក់បន្លែគ្រប់មុខ ក្នុងផ្សារទួលសង្កែតូច បានប្រាប់ឱ្យកម្ពុជាថ្មី ដឹងថា អ្នកស្រី សង្កេតឃើញថា ចូលមកដល់ដើមឆ្នាំ ២០២៤ នេះ ការលក់ដូរនៅផ្សារទាំងមូល ហាក់មានលក្ខណៈល្អប្រសើរ ដោយសារសម្បូរអតិថិជន និងអ្នកដើរផ្សារ ច្រើនជាងពេលឆ្នាំកន្លងទៅ។

អ្វីដែល អ្នកស្រី មើលឃើញនោះ នៅពេលព្រឹកឡើង មានមនុស្សយ៉ាងច្រើនកុះករ នាំគ្នាមកដើរផ្សារ ដើម្បីទិញបន្លែ ត្រី និងសាច់ផ្សេងៗ ជារៀងរាល់ថ្ងៃ ពិសេសថ្ងៃចុងសប្ដាហ៍ គឺសៅរ៍ និងអាទិត្យ តាមការកត់សម្គាល់ របស់អ្នកស្រី រយៈពេលប៉ុន្មានថ្ងៃមកនេះ។

អ្នកស្រី សំ ស្រីមុំ បន្ថែមថា ប៉ុន្មានថ្ងៃនេះ អ្នកស្រី បានឃើញមនុស្សម្នាលដើរផ្សារច្រើនជាងពេលកន្លងទៅ សម្រាប់ការលក់ដូរបន្លែរបស់អ្នកស្រីវិញ ក៏អាចលក់បានច្រើនជាងឆ្នាំកន្លងទៅដែរ។ 

អ្នកស្រី ចាន់ វែង អ្នកលក់បន្លែ ផ្សារទួលសង្កែតូចដែរ ក៏បានប្រាប់ដែរថា មួយរយៈពេលចុងក្រោយនេះ ការលក់បន្ថែរបស់អ្នកស្រី ក៏ដូចជាអ្នកលក់ដូរផ្សេងទៀត មានលក្ខណៈប្រសើរជាងមុនបន្ដិច ពីព្រោះ នៅពេលព្រឹកព្រលឹម ភាគច្រើនសម្បូរមនុស្សដើរផ្សារច្រើន ដោយអ្នកខ្លះនាំគ្នាចូលមកទិញច្រើនគួរសម។ ក្នុងនោះមាន៖ ត្រី សាច់ជ្រូក សាច់គោ និងបន្លែ ជាដើម។ ទាំងនេះហើយ ដែលអ្នកស្រី ចាន់ វែង បានអះអាងថា ការលក់ដូរ គឺមានភាពប្រសើរឡើងជាងឆ្នាំមុន។

មិនខុសគ្នាដែរ លោក ព្រុំ មករា អ្នកលក់ដូរអីវ៉ាន់ចាប់ហួយ ក្នុងផ្សារទួលសង្កែតូច ក៏ប្រាប់ដែរថា ការលក់ដូរអីវ៉ាន់ចាប់ហួយរបស់លោក ក៏មានលលក្ខណៈប្រសើរជាងឆ្នាំមុនដែរ។ មូលហេតុ ដែលលោកហ៊ានអះអាងបែបនេះ ក៏ដោយសារតែការលក់ដូរនៅតូបលោកផ្ទាល់នោះ គឺមានអតិថិជនមកទិញ អីវ៉ាន់ចាប់ហួយបានច្រើនគួរសម តាំងពីពេលបើកតូបលក់នាពេលព្រឹក រហូតដល់ពេលល្ងាច ជារៀងរាល់ថ្ងៃ ពិសេសគឺថ្ងៃចុងសប្ដាហ៍៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម