ព័ត៌មានជាតិ
ពលរដ្ឋជាង ២០,០០០នាក់ នឹងអញ្ជើញចូលរួម មីទ្ទិញអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករានៅតំបន់កោះពេជ្រនឹងត្រូវបញ្ចៀសចរាចរជាបណ្ដោះអាសន្ន
ការប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៤) នឹងត្រូវធ្វើឡើងនាព្រឹកថ្ងៃ០៧មករានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋប្រមាណជាង ២០,០០០នាក់ អញ្ជើញចូលរួម ហើយនៅតំបន់ប្រារព្ធពិធីនេះ ក៏ត្រូវបានធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នផងដែរ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៦និង៣០នាទី នឹងមានការរៀបចំប្រារព្ធធ្វើពិធីមីទ្ទិញអបអរសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ក្នុងថ្ងៃពិធីខាងលើនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងតំបន់ជុំវិញអាចមាន ចរាចរមមាញឹកខ្លាំងដោយសារមធ្យោយបាយធ្វើដំណើររបស់ប្រជាពលរដ្ឋប្រមាណជាង ២០,០០០នាក់ ដែល អញ្ជើញចូលរួម។ ដូច្នេះដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសបាននូវការ កកស្ទះចរាចរ កម្លាំងមានសមត្ថកិច្ចនឹងធ្វើការបង្វែរទិសចរាចរ នៅតាមគោលដៅសំខាន់ៗមួយចំនួនជុំវិញ ទីតាំងប្រារព្ធពិធី។ ដោយឡែកចំពោះការផ្តល់សេវាចម្លងនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ត្រូវបានប្តូរជា បណ្តោះអាសន្នទៅកំពង់ចម្លងជ្រោយចង្វារ-អរិយក្សត្រ នៅវេលាព្រឹកនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ចាប់ពី វេលាម៉ោង ០៥:០០នាទី រហូតដល់ចប់កម្មវិធីប្រហែលវេលាម៉ោង ១០:០០នាទី។ ក្រោយចប់កម្មវិធីខាងលើ ការផ្តល់សេវាចម្លងនៅកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ ត្រូវបានដំណើរការដូចប្រក្រតីឡើងវិញ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ ចំពោះការបញ្ចៀសចរាចរ ការរំខានដោយការកកស្ទះចរាចរជាយថាហេតុ និងការប្តូរទីតាំងផ្តល់សេវាចម្លងនៅ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ តាមកាលបរិច្ឆេទខាងលើដោយក្ដីអនុគ្រោះ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?