Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ប្រកាស​សមាសភាព​ក្រុមការងារ​អន្តរក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៤ លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ច​ប្រកាស​សមាសភាព​ក្រុមការងារ​អន្តរក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារ​នេះ​ជា​សេនាធិការ​ជូន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើ​ការងារ​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ ដែល​យកមកប្រើ​ប្រាស់​ក្នុង​សកម្មភាព​ស្របច្បាប់​លើ​វិស័យ​សុខាភិបាល ឧស្សាហកម្ម កសិកម្ម រ៉ែ និង​ថាមពល ដើម្បី​បង្ការ​ទប់ស្កាត់​ការ​លួច​បង្វែរ​ទៅប្រើ​ប្រាស់​ក្នុង​សកម្មភាព​ស្របច្បាប់​។ ប្រមូល​ព័ត៌មាន​និង​គ្រប់គ្រង​ពាក់ព័ន្ធ​ការនាំ​ចូល នាំចេញ ដឹកជញ្ជូន រក្សាទុក ជួញដូរ ប្រើប្រាស់ និង​សន្និធិ សារធាតុ ដែល​បាន​ប្រើប្រាស់​នៅក្នុង​វិស័យ គ្រប់គ្រង​ការ​ចរាចរ ការជួញដូរ ការ​រក្សាទុក​សារធាតុ​ញៀន សារធាតុ​គីមី​ផ្សំ និង​សារ​ធាតុគីមី ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​ខុសច្បាប់ ទប់ស្កាត់​ការប្រើប្រាស់​ដោយ​ខុសច្បាប់ និង​ការ​លួច​បង្វែរ​ពី​ជំនួញ​ស្របច្បាប់​ទៅ​ផលិត​គ្រឿងញៀន​ខុសច្បាប់ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​ការចែក​ចាយ ការប្រើប្រាស់ និង​ការ​រក្សាទុក​សារធាតុ​ញៀន សារធាតុ​គីមី​ផ្សំ និង​សារ​ធាតុគីមី​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​ខុសច្បាប់​នៅតាម​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស​។​ល​។

​ផ្តល់យោបល់​ជូន​ប្រធាន អ​.​ជ​.​ប​.​គ​.​ញ​. ដើម្បី​ចាត់វិធានការ​គ្រប់គ្រង​និង​ត្រួតពិនិត្យ​ការនាំចេញ នាំចូល ការដឹកជញ្ជូន ភារ​រក្សាទុក ការជួញដូរ ការប្រើប្រាស់ និង​ការធ្វើ​សន្និធិ​សារធាតុ​ញៀន សារធាតុ​គីមី​ផ្សំ និង​សារ​ធាតុគីមី​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​ខុសច្បាប់ ដើម្បី​ធានា​សុវត្ថិភាព និង​បង្ការ​ទប់ស្កាត់​ការប្រើប្រាស់​ខុសច្បាប់ និង​ការ​លួច​បង្វែរ​ពី​ជំនួញ​ស្របច្បាប់​យកទៅ​ផលិត គ្រឿងញៀន​ខុសច្បាប់ រៀបចំ​របាយការណ៍​អំពី​លទ្ធផល និង​វឌ្ឍនភាព​ការងារ​និង​អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត​តាម​ការប្រគល់​ពី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។

​យោងតាម​សេចក្ដីសម្រេច​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២៣ បាន​កំណត់ថា ក្រុមការងារ​នេះ ដឹកនាំ​ទេសរដ្ឋមន្ដ្រី ព្រុំ សុខា អនុប្រធាន​ប្រចាំការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ជា​ប្រធាន អមដោយ​អនុប្រធាន ចំនួន​៦​រូប និង​សមាជិក ចំនួន​១០​រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម