Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៣ គ្រោះមហន្តរាយកើតឡើងជាង ១ ពាន់លើក បណ្ដាលឱ្យមនុស្សស្លាប់ ជាង ១ រយនាក់

បានផុស

នៅ

នៅ​ក្នុង​ឆ្នាំ ២០២៣ គ្រោះ​មហន្តរាយ​ធម្មជាតិ បាន​កើត​ឡើង​ជាង ១០០០ លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជាង ៤០០ នាក់ ព្រមទាំង​បំផ្លាញ​ផ្ទះសម្បែង​ជិត ២ ម៉ឺន​ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៦ មករា នេះ​ថា ឆ្នាំ ២០២៣ គ្រោះ​មហន្តរាយ​ធម្មជាតិ​រួមមាន ៖ ខ្យល់​កន្ត្រាក់ រន្ទះបាញ់ និង​អគ្គិភ័យ បាន​កើត​ឡើង​ចំនួន ១០១៨ លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១២៣ នាក់ រង​របួស ២៧៨ នាក់ និង​បំផ្លាញ​ផ្ទះសម្បែង​ជិត ១៨០០០ ខ្នង ព្រមទាំង​តូប​ផ្សារ ឃ្លាំង​ទំនិញ សាលារៀន និង​អគារ​រដ្ឋបាល​មួយ​ចំនួន​ទៀត។

លោក​បាន​បន្ត​ថា ក្នុង​នោះ​រន្ទះបាញ់​កើតឡើង​ចំនួន ១៤៣ លើក បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ ១៦ ខ្នង ស្លាប់ ៨៤ នាក់ របួស ៥៩ នាក់ និង​ងាប់​គោក្របី ១០៧ ក្បាល។ ចំណែក​ខ្យល់​កន្ត្រាក់​កើតឡើង​ចំនួន ៣០៤ លើក បណ្តាល​ឱ្យ​រលំ​ផ្ទះ ២០៣៤ ខ្នង របើក​ដំបូល​ផ្ទះ ១៥៤៤៩ ខ្នង សាលារៀន ៩៥ ខ្នង តូប​ផ្សារ ៨០ តូប អគារ​រដ្ឋបាល ៤០ អគារ ស្លាប់​មនុស្ស ៩ នាក់ និង​របួស ១៧៥ នាក់។ រីឯ​អគ្គិភ័យ​កើតឡើង​ចំនួន ៥៧១ លើក បណ្តាល​ឱ្យ​ឆេះ​ផ្ទះ ៦៣៦ ខ្នង តូប​ផ្សារ ៤៩៩ តូប​ឃ្លាំងទំនិញ ១៤ សាលារៀន ១ ខ្នង រោងចក្រ​សិប្បកម្ម ១១ កន្លែង អគារ​រដ្ឋបាល ១៤ កន្លែង ស្លាប់​មនុស្ស ៣០ នាក់ និង​របួស ៤៤ នាក់។

លោក​បាន​បន្ត​ទៀត​ថា ចំនួន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ឆ្នាំ ២០២៣ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០២២ កន្លងទៅ ឃើញ​ថា មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ឆ្នាំ ២០២២ មាន​គ្រោះ​មហន្តរាយ​កើត​ឡើង​ចំនួន ៧៧៤ លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ៨២ នាក់ និង​របួស ១៧៩ នាក់ បំផ្លាញ​ផ្ទះ​សម្បែង ១០៦៤៣ ខ្នង។ ក្នុង​នោះ​រន្ទះបាញ់​កើតឡើង​ចំនួន ១១០ លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ៦៣ នាក់ របួស ៦៦ នាក់ ងាប់​គោក្របី ៩០ ក្បាល។ ខ្យល់​កន្ត្រាក់​កើតឡើង​ចំនួន ២១០ លើក បណ្តាល​ឱ្យ​រលំ​ផ្ទះ ១១១០ ខ្នង របើក​ដំបូល​ផ្ទះ ៩៥៣៣ ខ្នង ខូចខាត​សាលារៀន​ចំនួន ៦៤ ខ្នង តូប​ផ្សារ ១៣ តូប អគារ​រដ្ឋបាល ២៥ កន្លែង ស្លាប់​មនុស្ស ៣ នាក់ និង​របួស ៦៦ នាក់ និង​អគ្គិភ័យ​កើតឡើង​ចំនួន ៤៥៤ លើក បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​ចំនួន ៧៣៧ ខ្នង តូប​ផ្សារ ១០០ តូប ឃ្លាំង​ទំនិញ ១៨ កន្លែង សាលារៀន ២ ខ្នង អគារ​រដ្ឋបាល ២ កន្លែង រោងចក្រ​សិប្បកម្ម ១២ កន្លែង ស្លាប់​មនុស្ស ១៦ នាក់ និង​របួស ៥៥ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៨ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម