Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ បង្កើតក្រុមស្រាវជ្រាវ និងវិភាគផ្នែកយុទ្ធសាស្រ្ដ ក្នុងវិស័យយុត្តិធម៌

បានផុស

នៅ

ក្រសួងយុត្តិធម៌ បានសម្រេចបង្កើតក្រុមស្រាវជ្រាវ និងវិភាគផ្នែកយុទ្ធសាស្រ្ដ និងគោលនយោបាយ ក្នុងវិស័យយុត្តិធម៌ ដែលក្រុមការងារនេះដឹកនាំដោយប្រធាន ១រូប, អនុប្រធាន ១រូប និងសមាជិកចំនួន ១០រូបផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចចុះហត្ថលេខាដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៤ បានឲ្យដឹងថា ក្រុមការងារខាងលើនេះ មានលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌​ ជាប្រធាន និងលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន ព្រមទាំងមានសមាជិកចំនួន ១០រូបន្ថែមទៀត។

ក្រុមការងារពិសេសនេះ មាតតួនាទី ភារកិច្ច ដូចជា៖ សិក្សាស្រាវជ្រាវ វិភាគ និងផ្ដល់យោបល់ផ្នែកយុទ្ធសាស្រ្ដ និង គោលនយោបាយ សម្រាប់ការងារពាក់ព័ន្ធការកែទម្រង់ក្នុងវិស័យយុត្តិធម៌ និងពិនិត្យ វិភាគ និងផ្ដល់យោបល់លើការរៀបចំ ឬការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ក្នុងវិស័យយុត្តិធម៌។

ម្យ៉ាងទៀត ក្រុមការងារនេះ ក៏មានតួនាទី ភារកិច្ច តាមដាន វិភាគព័ត៌មានពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌ ហើយរៀបចំសុន្ទរកថា បទអន្តរាគមន៍ និងឯកសារជំនួយស្មារតីនានា របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងអនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៧ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម