Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ អនុញ្ញាតឱ្យ កម្មករ-និយោជិត ឈប់សម្រាកជារៀងរាល់ឆ្នាំ នាថ្ងៃ“ទិវាសន្តិភាព នៅកម្ពុជា”

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឱ្យ​កម្មករ-និយោជិត នៃ​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ បាន​ឈប់សម្រាក​ពី​ការងារ​ដោយ​មាន​ប្រាក់ឈ្នួល នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ជា​រៀងរាល់​ឆ្នាំ ជា​“​ទិវា​សន្តិភាព នៅ​កម្ពុជា​”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​នៅ​ក្នុង​ប្រកាស​ស្ដីពី​ថ្ងៃ​ឈប់​សម្រាប់​«​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ចុះ​កាលពី​ថ្ងៃ​ទី ០៥ ធ្នូ ថា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​កម្មករ-និយោជិត នៃ​សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​មានចែង​ក្នុង​មាត្រា ១ នៃ​ច្បាប់ ស្ដីពី​ការងារ បាន​ឈប់​សម្រាក​ពី​ការងារ​ដោយ​មាន​ប្រាក់ឈ្នួល នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ជា​រៀងរាល់​ឆ្នាំ ជា “​ទិវា​សន្តិភាព នៅ​កម្ពុជា​” ស្របតាម​អនុក្រឹត្យ​លេខ ០១ អនក្របក ចុះ​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ស្ដីពី​ទិវា​សន្តិភាព​នៅ​កម្ពុជា​បន្ថែម​លើ​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​ដោយមាន​ប្រាក់ឈ្នួល ដែល​មាន​កំណត់​ក្នុង​ប្រកាស​លេខ ២៧៤/២៣ ក​.​ប​/ ប្រ​.​ក​.​អធ​ក ចុះ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា ឆ្នាំ ២០២៣ ស្តីពី​ការ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល ប្រចាំ​ឆ្នាំ ២០២៤។ បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​ប្រកាស​នេះ ត្រូវ​ទុកជា​និរាករណ៍។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​នាយក​ខុទ្ទកាល័យ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ការងារ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច ការងារ ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ និង​ប្រធាន​អង្គភាព​ពាក់ព័ន្ធ កម្មករ-និយោជិត និង​និយោជក ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ប្រកាស​នេះ តាម​ភារកិច្ច​រៀងៗ ខ្លួន ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ។

កាលពី​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ដោយ​កំណត់​យក​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ជា​រៀងរាល់​ឆ្នាំ ជា​«​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ដែល​ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ។

បើ​តាម​អនុក្រឹត្យ​ការកំណត់​យក​ថ្ងៃ ២៩ ធ្នូ ជា​ថ្ងៃ​បុណ្យជាតិ គឺ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ការ​ស្រឡាញ់​សន្តិភាព និង​ការ​ស្អប់ខ្ពើម​សង្គ្រាម។ ជា​ការ​រំលឹក​ដល់​ការ​សម្រេច​បាន​នូវ​ការ​បញ្ចប់​សង្គ្រាម​ទាំងស្រុង និង​ការ​កសាង​បាន​នូវ​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​នយោបាយ ឈ្នះ ឈ្នះ កាលពី​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ឆ្នាំ ១៩៩៨។ ជា​ការ​រំលឹក​ដឹងគុណ និង​ចងចាំ​ជាប់​ជានិច្ច​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន និង​ការធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង​របស់​វីរបុរស​ស្នេហា​ជាតិ និង​វីរនារី​ស្នេហា​ជាតិ​របស់​កម្ពុជា ដែល​បាន​ប្រយុទ្ធ និង​តស៊ូ យ៉ាង​ស្វិតស្វាញ​នៅ​គ្រប់​សមរភូមិ ទាំង​សមរភូមិ​សង្គ្រាម ទាំង​សមរភូមិ​ការទូត ទាំង​សមរភូមិ នយោបាយ រហូត​សម្រេចបាន​នូវ​ការបញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាម​នៅ​កម្ពុជា ហើយ​សម្រេច​បាន​នូវ ការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ និង​នាំមក​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​នូវ​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ ជា​ការ​ដាស់តឿន​ក្រើនរំលឹក​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ទាំង​ក្នុង​ពេល អនាគត ឱ្យ​ចងចាំ​ជានិច្ច​អំពី​មហា​វិនាសកម្ម​របស់​ជាតិ និង​ទុក្ខ​លំបាក​យ៉ាង​វេទនា​របស់​ប្រជាជន​កម្ពុជា ព្រមទាំង​ផលវិបាក​នានា ដែល​បង្កឡើង​ដោយ​សង្គ្រាម និង​ការ​បែកបាក់​ជាតិ ព្រមទាំង​បំផុស​ស្មារតី​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់​ឱ្យ​ស្អប់​ខ្ពើម​នូវ​សង្គ្រាម។ ជា​ការ​បំផុស​ស្មារតី​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់ ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ទាំង​ក្នុង​ពេល​អនាគត ឱ្យ​យល់ដឹង​ច្បាស់​អំពី “​គុណ​តម្លៃ នៃ​សុខ​សន្តិភាព​” ហើយ​រួមគ្នា​លើកកម្ពស់ “​វប្បធម៌​សន្តិភាព​” នៅ កម្ពុជា ពិសេស ការចូលរួម​ការពារ និង​ថែរក្សា​ឱ្យ​បាន​ដាច់ខាត​នូវ “​សុខ​សន្តិភាព​” ដែល​ជា​អាយុជីវិត​របស់​ជាតិ និង​ជា​គ្រឹះ​ដ៏​មានតម្លៃ​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ និង​ភាព​សុខ​សាន្ត​របស់​ប្រជាជន​កម្ពុជា​ប្រកបដោយ​ចីរភាព និង​ភិយ្យោភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១០ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣៤ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម