Connect with us

ព័ត៌មានជាតិ

មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ផ្តាំផ្ញើ​ឲ្យ​មន្ត្រី​បន្ត​រឹតបន្តឹង​ច្បាប់​ចរាណ៍​ផ្លូវគោក​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​

បានផុស

នៅ

ការ​ថ្លែង​បែបនេះ ខណៈដែល​លោក​ ស៊ុយ​ សាន​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹង​ជញ្ជូន​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ ស៊ុន ចាន់ថុល​ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែ​តាំងប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ថ្មី​ក្នុង​ខេត្តបាត់ដំបង​។​

នៅក្នុង​ពិធី​នេះ​ក៏មាន​វត្តមាន​លោក​ ងួន​ រតនៈ អភិបាលខេត្ត​ លោក ​អ៊ុយ រី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រមទាំង​លោកស្រី​អភិបាលរង​ខេត្ត​និង​អស់លោក ​លោកជំទាវ​គណៈ​ប្រតិភូ​ក្រសួង​សា​ធារណ​ការ​និង​ដឹកជញ្ជូន ​លោក​ប្រធាន​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ទៀតផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ​ លោក ​ព្រួញ​ រិ​ទ្ធ​ថា ​ដែល​ទើប​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី​បាន​ឡើង​ប្តេជ្ញាចិត្ត​នៅ​ចំ​ពោះមុខ​គណៈអធិបតី​ក្នុង​អង្គពិធីទាំងមូល​ថា​ នឹង​ខិតខំ​បន្ត​ភារកិច្ច​និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ក៏ដូចជា​រដ្ឋបាលខេត្ត​ដើម្បី​ចូលរួម​បម្រើ​ការងារ​ជំនាញ​របស់ខ្លួន​ និង​បម្រើសេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ទូទៅ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​លោក​ ងួន​ រតនៈ អភិបាលខេត្ត​បាន​ផ្ដាំផ្ញើ​ដល់លោក​ប្រធាន​មន្ទីរ​ដែល​ទើប​តែងតាំង​ថ្មី​ត្រូវសាមគ្គី​ភាព​ផ្ទៃក្នុង​ដើម្បី​ប្រមូលផ្តុំ​កម្លាំង​សរុប​មធ្យោបាយ​សរុប​ ផ្តល់​សេវាសាធារណៈជូន​ប្រជាពលរដ្ឋ​ឲ្យតែ​កាន់តែ​ល្អប្រសើរ​ផងដែរ​។

​លោកក៏សម្តែង​ការកោតសរសើរ​ចំពោះ​លោក​ ចាន់ សំបូរ​ អតីត​ប្រធាន​មន្ទីរ​សា​ធារណ​ការ​និង​ដឹក​ជញ្ជូន​ខេត្ត​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​នៅក្នុង​រយៈពេល​នៃ​ការដឹកនាំ​របស់ខ្លួន​ក្នុងនាម​ជា​សេនា​ធិការ​របស់​ក្រសួង​និង​បាន​ចូលរួម​សហការ​អនុវត្ត​ការងារ​នានា​ដែល​រដ្ឋបាលខេត្ត​បាន​ប្រគល់ជូន​កន្លងមក​។​

លោក​ ស៊ុយ​ សាន ​បាន​ថ្លែងថា​ ការផ្លាស់ប្តូរ​តួនាទី​របស់​មន្ត្រីរាជកា​រ​និង​កន្លែងធ្វើការ​របស់​មន្ត្រី​គឺជា​កិច្ចដំណើរការ​ប្រព្រឹត្តទៅ​ជា​ធម្មតា​ក្នុង​ជីវភាព​ការងារ​របស់​មន្ត្រី​បម្រើ​ការងារ​រដ្ឋ​ហើយ​នេះ​ជាការ​ផ្តល់​ឱកាស​ដល់​មន្ត្រី​ក្នុង​ដកស្រង់​នូវ​បទពិសោធន៍​ថ្មី​បន្ថែម​ទៀតផងដែរ​។​

លោក​បន្តទៀតថា​ ការផ្លាស់ប្តូរ​នេះ​មិនមែន​ថា​ប្រធាន​មន្ទីរចាស់​លោក​បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ ឬ​ខ្វះ​សមត្ថភាព​ក្នុង​គ្រប់គ្រងនោះទេ​ ពោលគឺ​ធ្វើឡើង​ក្នុងការ​បណ្តុះ​ស្មារតី​វប្បធម៌​ចែករំលែក​ចំណេះដឹង​និង​សាបព្រោះ​នូវ​ពហុ​ជំនាញ​ដល់​មន្ត្រី​ក្នុងការ​កំណែ​ទម្រង់​ស៊ី​ជ្រៅ​រដ្ឋ​សាធារណៈ​​ស្របតាម​គោល​នយោបាយ​របស់​រដ្ឋាភិ​បាល​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​ដល់​មន្ត្រីរាជការ​។​ ពិសេស​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធិភាព​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ឋិត​ក្នុង​អត្រា​ទាប​បំផុត​ ឬ​លុបបំបាត់​ទាំង​ស្រុង​តាម​ដែល​អាច​ធ្វើបាន​៕

អត្ថបទ ៖​ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៦ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម