Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​ចុះជួយឃុំទួលព្រះឃ្លាំង​ រៀបចំពិសារនំបញ្ចុកសាមគ្គីជាមួយអ្នកភូមិ​ ដេីម្បីអបអរថ្ងៃជ័យជំនះ​ ៧មករា​

បានផុស

នៅ

ដេីម្បីចូលរួមអបអរសាទរ​ទិវាថ្ងៃជ័យជំនះ​ ៧មករា​ (១៩៧៩-២០២៤)​ និងធ្វេីការផ្សព្វផ្សាយមហាស្ននិបាតវិសាមញ្ញតំណាងទូទាំងប្រទេស​ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទួលព្រះឃ្លាំង​ បានរៀបចំពិធីសំណេះសំណាល​ និងពិសារនំបញ្ចុកសាមគ្គីក្រោមដំបូលសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត​ គីម​សួ​ ភិរុណ​ ប្រធានក្រុម​ការងារគណបក្សចុះជួយឃុំទួលព្រះឃ្លាំងនៃស្រុកស្ទឹងត្រង់​ បានបញ្ជាក់ថា​ ការរៀបចំកម្មវិធីជួបជុំបងប្អូនប្រជាពលរដ្ឋជាង២ពាន់នាក់នេះ​ គឺចូលរួមអបអរសាទរ​ទិវាថ្ងៃជ័យជំនះ​ ៧មករា​(១៩៧៩-២០២៤)​ និងធ្វេីការផ្សព្វផ្សាយមហាស្ននិបាតវិសាមញ្ញតំណាងទូទាំងប្រទេស​របស់គណបក្សប្រជាជនកម្ពុជាជូនដល់សមាជិកសមាជិកា​និងប្រជាពលរដ្ឋ​រស់នៅក្នុងឃុំទួលព្រឃ្លាំងទាំងមូល។ លោក​ប្រធានក្រុម​ការងារ​ បន្ថែមទៀត​ថា​ មិនត្រឹមតែមានការសំណេះសំណាលនោះទេ​ ក្រុមការងារបានរៀបចំអាហារគឺនំបញ្ចុកសាមគ្គី​និងមានកម្មវិធីចាប់ឆ្នោតត្រូវរង្វាន់​ និងរាំលេងកម្សាន្តសប្បាយ។

បេីរំលឹកកាលពី៤៥ឆ្នាំមុន ជាតិ និងប្រជាជនកម្ពុជាគ្រាន់តែជាមនុស្សនៅសល់តែដង្ហើម ដែលរៀបនឹងស្លាប់តែប៉ុណ្ណោះ ព្រោះរបបខ្មែរក្រហម ប៉ុល ពត ដែលបានឡើងកាន់អំណាចចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ បានកាប់សម្លាប់មនុស្សដោយគ្មានត្រាប្រណី និងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច សង្គម វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យទាំងអស់ ស្ទើរគ្មានសល់។

​ ពលរដ្ឋដែលធ្លាប់ឆ្លងកាត់របប៣ឆ្នាំ៨ខែ២០ថ្ងៃ​ ក៍ដូចពលរដ្ឋទូទាំងប្រទេស​ បានយកថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ ជាថ្ងៃដែលផ្តល់កំណើតឱ្យពួកគេមានថ្ងៃនេះ មានសព្វ មានគ្រប់ មានអ្វីៗដោយសារថ្ងៃ ៧មករា បានរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដឹកនាំរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានសម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក។ ពួកគាត់​ បន្តទៀតថា​ ពួកគាត់មិនចង់ឲ្យមានរបបនេះកេីតឡេីងម្តងទៀតឡេីយ​ ពោលគឺរួមគ្នាថែរក្សាសុខសន្តិភាព​ និងចូលរួមចំណែកកសាងសង់អភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចម្រេីន​ និងជឿនលឿនតទៅមុខទៀត៕​

អត្ថបទ​៖​ ឡេក​ ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម