Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយស្មារតី មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស CPP នៅបន្ទាយមានជ័យ

បានផុស

នៅ

ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលស្មារតី នៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សប្រជាជនកម្ពុជា និងប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមវត្តមានចូលរួមពីក្រុមការងារគ្រប់ថ្នាក់ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខ និងជូនពរជ័យមហាប្រសើរពី សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកគណបក្ស និងក្រុមការងារទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ និងសូមគោរពជូនពរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍ ៤៨ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៥ មករា ១៩៧៦ – ០៥ មករា ២០២៤។

ថ្លែងក្នុងនាមសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសនោះដែរ លោក កែ គឹមយ៉ាន បានថ្លែងនូវការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សដែលបានលះបង់នូវធនធាន និងកម្លាំងកាយចិត្តចូលរួមដើរតាមមាគ៌ាបក្ស និងរដ្ឋនាំភាពសុខសាន្ត និងការរីកចម្រើនជូនប្រជាពលរដ្ឋ និងស្វាគមន៍ លោក ឌិត ទីណា ដែលទទួលបានការចាត់តាំងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមនិងសមាជិក សមាជិកាក្រុមការងារគណបក្សដែលទើបទទួលការចាត់តាំងថ្មី ដើម្បីរួមគ្នាជួយអភិវឌ្ឍខេត្តឱ្យរីកចម្រើនកាន់តែឆាប់រហ័ស។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងបន្តថា ការផ្សព្វផ្សាយលទ្ធផលស្មារតី នៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ គណបក្សនាពេលនេះ ដើម្បីឱ្យសមាជិកគណបក្សបានយល់ដឹងកាន់តែច្បាស់ និងបន្តចូលរួមអនុវត្តបានកាន់តែប្រសើរនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ហើយក្រុមការងារទាំងអស់ត្រូវបន្តបម្រើប្រជាពលរដ្ឋឱ្យបានល្អផ្តល់សេវាឆាប់រហ័ស ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ហើយក្នុងឱកាសឆ្នាំថ្មី ឆ្នាំសាកល២០២៤ នេះ សូមជូនពរមានសុខភាពល្អបរិបូរណ៌ បន្តសម្រេចលទ្ធផលថ្មីៗបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម