Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ បើកទីលានកប់សំរាមថ្មី លើផ្ទៃដីជិត ២០ហិកតា

បានផុស

នៅ

នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពង់ធំ បើកទីលានកប់សំរាមថ្មី លើផ្ទៃដីជិត ២០ហិកតា ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ​ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំអំពាវនាវប្រជាពលរដ្ឋត្រូវចេះវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវដើម្បីងាយស្រួលជញ្ជូន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា នេះជាថ្ងៃដំបូងដែលទីលានទុកដាក់សំរាមបានដំណើការទទួលយកសំរាមពីក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងស្ទឹងសែន និងតាមទីផ្សារធំៗក្នុងខេត្ត ពេលដឹកជញ្ជូនសំរាមមកដល់ទីលាន ត្រូវថ្លឹងទម្ងន់ជាមុនសិនមុនយកសំរាមទៅចាក់ក្នុងអាងសំរាម ហើយពេលត្រឡប់ចេញពីអាងសំរាមវិញ ត្រូវតែលាងរថយឱ្យស្អាតសិន មុននឹងថ្លឹងសំបករថយន្តជាពិសេសនោះ គឺរថយន្តមិនមានក្លិនស្អុយពេលបើកបរតាមទីសាធារណៈ។

លោក ជា វ៉ាន់ចាន់ អំពាវនាវប្រជាពលរដ្ឋត្រូវតែចេះវេចខ្ចប់សំរាមដាក់ក្នុងបេ ឬថង់ឱ្យបានត្រឹមត្រូវ ងាយស្រួលឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាមប្រមូលបានស្អាត ដើម្បីឱ្យមានសោភ័ណភាព និងសូមឱ្យអាជ្ញាធរទាំងអស់ ជួយផ្សព្វផ្សាយបន្ថែមពីសុវត្ថិភាពការទុកដាក់សំរាម ឱ្យមានសណ្ដាប់ធ្នាប់ល្អ និងចេះដាក់ទៅតាមផ្នែកនីមួយៗនៃសំរាម កុំឱ្យឆ្លងជំងឺដល់បងប្អូនប្រជាពលរដ្ឋតាមរយៈសំរាម។

គួរបញ្ជាក់ថា ទីលានទុកដាក់សម្រាមនេះជាគម្រោងមួយក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹង ទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារ ADB ក្នុងការស្ថាបនាជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាមេរិក ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែវិច្ឆិកា ២០២២ ដោយសាងសង់លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដី សរុប ១៩,៧៦ ហិកតា។ រណ្ដៅទុកដាក់សំរាមមាន ទទឹង ៨០ ម៉ែត្រ បណ្តោយ ១៧០ ម៉ែត្រ ជម្រៅ ០២ ម៉ែត្រ ដែលត្រូវជា ១,៣៦ ហិកតា។ តាមផែនការរណ្ដៅនេះ នឹងត្រូវបំពេញសំរាមរហូតដល់កម្ពស់ ១០ ម៉ែត្រ គិតពីមាត់រណ្ដៅ អាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល ២០ ឆ្នាំ សម្រាប់ប្រជាជន ប្រមាណជា ៣៦ ៤៧៨ នាក់ នៅក្នុងជុំវិញទីរួមខេត្តកំពង់ធំ៕

អត្ថបទ​៖​ ឈាង​ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២០ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម