Connect with us

ព័ត៌មានជាតិ

អ្នកទេសចរណ៍ឥណ្ឌា ប្រមាណ​ជាង១០០នាក់ ចូល​ទស្សនា​កម្ពុជាតាមច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្រោម​ការ​សម្រប​ស្រួល​ពី​មន្ត្រី​មូលដ្ឋាន អ្នកទេសចរណ៍​ជនជាតិ​ឥណ្ឌា​ប្រមាណជាង១៣២នាក់ បាន​ចូល​មក​ទស្សនា​កម្ពុជា​ តាមច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង​៣ និង​២០​នាទី ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឱ្យ​ដឹង​ថា ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា លោក​បាន​ចាត់​កម្លាំង​របស់លោក ជួយ​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារ​សន្តិសុខ​សុវត្ថិភាព និង​សម្រួល​បែបបទ​ចូល​ប្រទេស ជូន​អ្នកទេសចរ​ជនជាតិ​ឥណ្ឌា​ចំនួន​១៣២​នាក់​  ស្រី​២៧​នាក់ ដែល​អញ្ជើញ​មក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​បន្តថា តាម​ការ​គ្រោងទុក​អ្នកទេសចរ​ជនជាតិ​ឥណ្ឌា​ខាងលើ នឹង​ធ្វើ​ដំណើរ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៤​ខាងមុខ បន្ទាប់​ទស្សនា​កម្ពុជា​រួចរាល់ តាម​ច្រក​អន្តរជាតិ​ភ្នំពេញ៕

ដោយ ៖ អ​ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម