ព័ត៌មានជាតិ
ព្រីនស៍ គ្រុប បរិច្ចាគជំនួយឧបត្ថម្ភចាំបាច់ ជូនប្រជាពលរដ្ឋ៥០០គ្រួសារ នៅជិតគម្រោងទីក្រុងរាម
មូលនិធិសប្បុរសធម៌ព្រីនស៍ គឺជាផ្នែកមួយ របស់ព្រីនស៍ ហូឌីង គ្រុប (ព្រីនស៍ គ្រុប) ជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ដែលធ្វើការផ្តោតសំខាន់លើផ្នែកសប្បុរសធម៌ បានបរិច្ចាគកញ្ចប់ជំនួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋចំនួន៥០០គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិអុង នៅស្រុកព្រៃនប់ ប្រទេសកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-12_15-12-08-1024x682.jpg)
ភូមិនេះស្ថិតនៅជិតទីតាំងគម្រោងទីក្រុងរាម ដែលជាគម្រោងនៅលើផ្ទៃដីទំហំ ៨៣៤ ហិចតាដែលកំពុងអភិវឌ្ឍន៍នៅលើដីដែលបានចាក់បំពេញនៅជិតព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលត្រូវបានរៀបចំដើម្បីប្រែក្លាយនៅតំបន់នេះឲ្យមានភាពរីកចម្រើន។
ការដឹកនាំប្រកបដោយឆន្ទៈដ៏ល្អប្រសើរនេះ បានប្រព្រឹត្តិឡើងកាលពីម្សិលម្ង៉ៃហើយគណៈគ្រប់គ្រងជាន់ខ្ពស់មកពីក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិករបស់ ព្រីនស៍ គ្រុប ក៏បានឆ្លៀតឱកាសដើម្បីជួបប្រឹក្សាជាមួយថ្នាក់ដឹកនាំមូលដ្ឋានដើម្បីស្វែងយល់នូវតម្រូវការដ៏ចាំបាច់របស់សហគមន៍។ យុទ្ធនាការផ្តល់ជំនួយនៅភូមិអុង គឺជាគំនិតផ្តួចផ្តើមលើផ្នែកបរិស្ថានសង្គមនិងអភិបាលកិច្ច(ESG)ចុងក្រោយបង្អស់របស់ព្រីនស៍ គ្រុប។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-12_15-12-04-1024x682.jpg)
កញ្ចប់ជំនួយឧបត្ថម្ភនីមួយៗរួមមានអង្ករទំងន់២៥គីឡូក្រាម កន្ទេល១ ភួយ១ ខ្នើយ២ មុង១ និងក្រមាខ្មែរ១ (ក្រមាប្រពៃណីត្បាញនៅជនបទ)។ វាជាការខិតខំប្រឹងប្រែងមួយក្នុងចំណោមការខិតខំប្រឹងប្រែងជាច្រើនដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋាន ជាពិសេស ព្រីនស៍ គ្រុបនឹងធ្វើឱ្យសម្រេចនូវចក្ខុវិស័យទៅអនាគត ដែលមានតួនាទីដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិវឌ្ឍន៍នៃគម្រោងនៅក្បែរមាត់សមុទ្រ។ ដោយផ្អែកលើការបញ្ចប់នៃគម្រោងទីក្រុងរាមក្នុងគោលបំណងផ្តល់នូវទីកន្លែងស្នាក់នៅសម្រាប់ប្រជាជនចំនួន១៣០,០០០នាក់ ហើយវាមានសក្ដានុពលក្នុងការនាំមកនូវលំនៅឋាន ផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ ជាច្រើន ដើម្បីនាំយកការរីកចម្រើនយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចក្នុងស្រុក។
ព្រីនស៍ គ្រុប បានផ្តោតទៅលើការផ្តល់ជូននូវសម្ភារចាំបាច់ប្រចាំថ្ងៃផ្សេងៗ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជានៅតាមជនបទដាច់ស្រយាល កំពុងជួបបញ្ហាប្រឈមនឹងសេដ្ឋកិច្ចដ៏ខ្លាំងក្លានេះឲ្យបានទាន់ពេលវេលា។ លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development បានមានប្រសាសន៍ថា«យើងខ្ញុំមានភាពហ្មត់ចត់ក្នុងការទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន និងការបង្កើតនូវទំនាក់ទំនងមួយដ៏ល្អប្រសើរជាមួយពួកគេ ដែលជាអ្នកពាក់ព័ន្ធដ៏សំខាន់សម្រាប់គម្រោងទីក្រុងរាម។ យើងខ្ញុំមិនត្រឹមតែគិតគូរដល់ភារកិច្ចរបស់ពួកយើង ដែលជាអ្នកដើរតួ ក្នុងការសហការប្រកបដោយទំនួលខុសត្រូវ ដើម្បីផ្តល់ជូននូវការជួយជ្រោមជ្រែងក្នុងអំឡុងពេលដែលកំពុងជួបប្រទះនឹងបញ្ហាប្រឈមទាំងនេះទេ យើងខ្ញុំថែមទាំងជឿជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននឹងដើរតួនាទីដ៏សំខាន់និងជាផ្នែកមួយនៃកម្លាំងពលកម្មរបស់ពួកយើង ដោយសារវិសាលភាពនៃទីក្រុងរាម»។ លោកបានបន្តទៀតថា«សព្វថ្ងៃនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រមាណជាង៧០នាក់បានប្រកបការងារនៅក្នុងគម្រោងទីក្រុងរាម។ ជាចុងក្រោយ យើងខ្ញុំនឹងផ្តល់នូវជំនាញចាំបាច់សំខាន់ៗតាមរយៈការផ្តល់ជូននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ជំនាញ និងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ដល់បុគ្គលិកផ្សេងទៀតដើម្បីជាកិច្ចចូលរួមបន្ថែមជាមួយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសម្រាប់គម្រោងនេះ»។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-12_15-12-05-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-12_15-12-06-1024x682.jpg)
ក្នុងអំឡុងពេលដំណើរការយុទ្ធនាការផ្តល់ជំនួយ អ្នកជំនាញខាងផ្នែកគ្រប់គ្រងជាច្រើនមកពីព្រីនស៍ គ្រុប បានសហការជាមួយលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ក្នុងការស្វែងយល់ឲ្យបានប្រសើរឡើងពីតម្រូវការចាំបាច់របស់អ្នកស្រុកដែលកំពុងរស់នៅក្នុងតំបន់នោះ។ ដោយទទួលបានការណែនាំមកថា ពួកគេមានតម្រូវការចាំបាច់ក្នុងការសម្រួលដល់ការថែទាំសុខភាពឲ្យបានកាន់តែប្រសើរឡើង។ ដោយសារស្រុកព្រៃនប់មានទីតាំងស្ថិតនៅក្រៅក្រុងព្រះសីហនុ សម្ភារបរិក្ខារវេជ្ជសាស្ត្រមូលដ្ឋានមិនទាន់ត្រៀមរួចរាល់អាចប្រើប្រាស់បាននៅឡើយទេ។ ដោយទទួលបានព័ត៌មានបែបនេះ ព្រីនស៍ គ្រុប នឹងធ្វើការអង្កេតទៅលើភាពដែលអាចធ្វើបាន ដើម្បីបង្កើតនូវឱសថកាល័យថែទាំសុខភាពសម្រាប់ប្រជាជនក្នុងមូលដ្ឋានទាំងនោះ។
ទីក្រុងរាម នឹងនាំមកនូវឱកាសការងារជាច្រើនដែលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងជាការគាំទ្រដល់ភាពរីកចម្រើននៃព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលរំពឹងទុកថានឹងឃើញនូវសមត្ថភាពរបស់ខ្លួនក្នុងការទទួលអ្នកដំណើរឲ្យមានការកើនឡើងពី៣.៦លាននាក់ រហូតដល់ទៅ១០លាននាក់នៅត្រឹមចុងទសវត្ស។ តាមរយៈការបរិច្ចាគនូវជំនួយដ៏សំខាន់ៗនេះ ព្រីនស៍ គ្រុប សង្ឃឹមថាការពិភាក្សាដែលបានរៀបចំឡើងនេះអាចត្រូវបានបង្កើតឡើងរវាងសហគមន៍មូលដ្ឋាន និងអ្នកអភិវឌ្ឍន៍ដើម្បីធានាបាននូវទំនាក់ទំនងដ៏យូរអង្វែងប្រកបដោយផលិតភាពខ្ពស់។
យុទ្ធសាស្ត្របរិស្ថានសង្គមនិងអភិបាលកិច្ច (ESG) របស់ព្រីនស៍ គ្រុប មានត្រីមុខផ្តោតទៅលើការថែទាំសុខភាព ការអប់រំ និងការទំនាក់ទំនងក្នុងសហគមន៍។ កាលពីឆ្នាំមុន ព្រីនស៍ គ្រុប បានផ្តល់ជំនួយជាច្រើនដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលជាសកលនៃជំងឺ និងជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ បានរៀបចំកម្មវិធីសប្បុរសធម៌ប្រមាណជាង២៤០កម្មវិធី និងបានផ្តល់ជំនួយជាមូលនិធិ និងសម្ភារផ្សេងៗដែលបានចំណាយក្នុងទំហំទឹកប្រាក់ច្រើនជាង១១លានដុល្លារសហរដ្ឋអាមេរិច ដែលបានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋច្រើនជាង៣២០,០០០នាក់។ អ្នកឧកញ៉ា Chen Zhi ប្រធានក្រុមប្រឹក្សាភិបាល ព្រីនស៍ គ្រុប បានផ្តល់ជំនួយផ្ទាល់ខ្លួនដែលមានទំហំទឹកប្រាក់សរុប៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន១លាដូស។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-12_15-12-07-2-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-12_15-12-07-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/02/photo_2021-02-12_15-12-08-2-1024x538.jpg)
គួរបញ្ជាក់ថាអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ Prince Charitable Foundation Organizationដោយការសុខចិត្តលះបង់ខ្លួនចំពោះជំនួយសប្បុរសធម៌សាធារណៈ គាំទ្រដល់ភារកិច្ចសាជីវកម្ម និងលើកស្ទួយដល់ភាពសុខដុម ព្រមទាំងការរីកចម្រើនក្នុងសង្គម អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ ដែលជាសមាជិក នៃព្រីនស៍ ហូឌីង គ្រុប ផ្តោតទៅលើគម្រោងសុខុមាលភាពសង្គម រាប់បញ្ចូលទាំងការអភិវឌ្ឍទីក្រុង និងការការពារដល់អេកូឡូស៊ី ព្រមទាំងយកទឹកចិត្តទុកយ៉ាងខ្លាំងសំដៅជួយដល់ការបោះបង់ការសិក្សារបស់សិស្សានុសិស្ស ជនពិការ និងមនុស្សចាស់ជរា។
ដោយមានការផ្តល់អាណត្តិកម្រិតថ្នាក់ជាតិមួយ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ បានទទួល ទឹកប្រាក់ចំនួន១លានដុល្លារសហរដ្ឋអាមេរិច ពីព្រីនស៍ ហូឌីង គ្រុប ដែល ទំហំទឹកប្រាក់សរុបបានមកពីការធ្វើលទ្ធកម្មនៃចំណូលពីការលក់ទ្រព្យសម្បត្តិនានា។ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ក៏បានទាក់ទាញប្រាក់ជំនួយដ៏ច្រើនគួរឲ្យកត់សម្គាល់ពីបុគ្គល និងអង្គការផ្សេងៗផងដែរ។ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍បានចាប់ផ្តើមដំណើរការនូវកម្មវិធីសប្បុរសធម៌ជាង២៤០កម្មវិធី ដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួន៣២០,០០០នាក់ ជាមួយនឹងជំនួយច្រើនជាង១១លានដុល្លារសហរដ្ឋអាមេរិក៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ