ព័ត៌មានជាតិ
នាយកវិទ្យាស្ថានកំពង់ស្ពឺ៖ សក្តានុពលជំនាញវិជ្ជាជីវៈងាយរកប្រាក់ចំណូល ប្រកួតប្រជែងទីផ្សារសកល
លោក កែម ជាក់នី នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១ លាន ៥ សែននាក់ ជាកម្មវិធីអាទិភាពបំផុតនៃរាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្ស ដែលជាគន្លឹះជំរុញដល់សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
លោក កែម ជាក់នី ជឿជាក់ថា តាមរយៈការបណ្តុះបណ្តាលជំនាញដល់យុវជនជាយុទ្ធសាស្រ្តគន្លឹះអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលធ្វើឱ្យមានការរីកចម្រើនគ្រប់វិស័យនិងឆាប់រហ័ស។ ជំនាញទាំងនោះអាចប្រកួតប្រជែងក្នុងទីផ្សារសកល បង្កើនលទ្ធភាពការងារ និងសក្តានុពលរកប្រាក់ចំណូលនៅទូទាំងឧស្សាហកម្មផ្សេងៗទៀត។
លោកបន្ថែមថា «ការដាក់ចេញវគ្គបណ្តុះបណ្តាលមូលធនមនុស្ស ជាយុទ្ធសាស្រ្តសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ព្រោះយកទៅអភិវឌ្ឍសេដ្ឋកិច្ចជាតិបានឆាប់រហ័ស និងប្រសើរជាងអ្វីៗទាំងអស់។ កាលណាមនុស្សចេះដឹង មានជំនាញ នោះប្រទេសរបស់យើងអ្វីៗក៏អាចអភិវឌ្ឍបានដែរ»។
លោកបន្ថែមទៀតថា ស្របតាមយុទ្ធសាស្រ្តបណ្តុះបណ្តាលជំនាញដល់យុវជនរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លោកជឿជាក់ថា កម្ពុជានឹងបានសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។
កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានអនុសាសន៍ លើកទឹកចិត្តដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ។ នេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការអាទិភាពបំផុតនៃរាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្សសម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់