Connect with us

ព័ត៌មានជាតិ

សាលារៀនមានសក្តានុពលចំនួន ៥០០ ទៅ ១០០០ នឹងជ្រើសរើស​ជាសាលាស្តង់ដាគំរូ

បានផុស

នៅ

ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ ក្រសួងអប់រំយុវជននិងកីឡានឹងជ្រើសរើសសាលារៀនមានសក្តានុពលប្រមាណ ៥០០ ទៅ ១០០០ សាលា ដើម្បីទទួលការជួយគាំទ្រ និងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដាសាលារៀនគំរូក្នុងរយៈពេល ២ ឆ្នាំខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងផ្សព្វផ្សាយការអនុវត្តស្តង់ដារៀនគំរូក្នុងខេត្តកំពង់ចាមកាលពីថ្ងៃទី ០៦ មករា លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ការ​ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការស្តង់ដាសាលារៀនគំរូ​ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សារបស់​សិស្ស ដែលរួមមានស្តង់ដា (ទី១) លទ្ធផលសិក្សារបស់សិស្ស (ទី២).ការបង្រៀន និងរៀន (ទី៣). ការចូលរួមរបស់សហគមន៍ (ទី៤). ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន (ទី៥). គណនេយ្យភាពរបស់សាលារៀន។

ជាមួយនេះដែរ ក្រសួងបានដាក់បញ្ចូលវិធានការគន្លឹះចំនួន ៤ ទៅក្នុងស្តង់ដាគំរូក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលរួមមានវិធានការ ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាម​រយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងទី៤). ការជំរុញ និងលើកទឹក ចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យ ស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ”។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើសសាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០ ទៅ ១០០០ សាលា ដើម្បីទទួលការជួយគាំទ្រ និងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ ក្នុងរយៈពេលចំពោះមុខ ក្រសួងនឹងវាយតម្លៃជ្រើសរើស សាលារៀនប្រមាណ ៥០ សម្រាប់ប្រកាសនៅក្នុងសន្និបាតអប់រំ ក្នុងខែមេសា ឆ្នាំ២០២៤នេះ។

ទន្ទឹមនឹងនេះក្រសួងបាននិងកំពុងរៀបចំយន្តការជំរុញអនុវត្តសាលារៀនគំរូ និងយន្តការចុះជួយសាលារៀន ដូចជា៖ ក្រុមនាយកសាលាល្អ គ្រូបង្រៀនល្អ ក្រុមអ្នកឯកទេស ដូចជាកម្មវិធីសិក្សា រង្វាយតម្លៃ ហិរញ្ញវត្ថុ និងការគ្រប់គ្រងទូទៅ កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំសាលារៀន និងកម្មវិធីអភិវឌ្ឍគ្រូបង្រៀន ការបង្ហាត់បង្ហាញអំពី ការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូងនៅ បឋមសិក្សា និងវិធីសាស្ត្របង្រៀនថ្មីនៅមធ្យមសិក្សា៕

អត្ថបទ ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម