Connect with us

ព័ត៌មានជាតិ

កម្មករ​ដែល​ថៅកែ​រត់ចោល​ជាង​១​ពាន់​នាក់ ទទួលបាន​ប្រាក់​សំណងហើយ​

បានផុស

នៅ

បងប្អូន​កម្មករកម្មការិនីជាង​១​ពាន់​នាក់​ធ្វើការ​នៅ​រោងចក្រ​DIGNITY KNIT TER LIMITED និង​រោង​ចក្រ​ECO BASE FACTORYដែល​ត្រូវបាន​ថៅកែ​រោងចក្រ​រត់ចោល​កាលពី​ចុងឆ្នាំ​២០១៩​នោះ ​ទទួល​បាន​ប្រាក់​សំណង​ពី​អាជ្ញាធរ​ខេត្តកណ្តាល​ហើយ ​នៅ​ថ្ងៃទី​១២​ខែ​កម្ភៈ​ ឆ្នាំ​២០២១​។​

កម្មករ​ទាំងនោះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​រួមមាន​៖ ប្រាក់ខែ​ចុងក្រោយ ប្រាក់​អតីតភាព​ការងារ ប្រាក់​បំណាច់​ឆ្នាំ​ដែល​នៅសល់ និង​ប្រាក់​ដែល​ក្រុមហ៊ុន​នៅមាន​ជំពាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​សំណេះសំណាល​នាឱកាស​បើកប្រាក់​ជូន​ដល់​កម្មករ​ទាំងនោះ​ នៅ​ថ្ងៃទី១២ ខែ​កម្ភៈ​នេះ លោក នៃ ចារី អភិបាលរង​ខេត្ត បាន​ណែនាំ​ដល់​ក្រុមការងារត្រូវ​រៀបចំ​នីតិវិធី​ឲ្យបាន​ច្បាស់ លាស់ ពិសេស​ត្រូវអនុវត្តឲ្យបាន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវមាន​ក្រុមគ្រូពេទ្យធ្វើការ​ពិនិត្យ​កម្ដៅ ពាក់​ម៉ាស លាងដៃ​ជាមួយ​អាកុល និង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ផងដែរ​។

ជាមួយគ្នានេះដែរ​ លោក​អភិបាលរង​ខេត្ត បាន​សំណូមពរ​ដល់​បងប្អូន​កម្មករត្រូវ​ពិនិត្យ​ឲ្យបាន​ច្បាស់​លាស់នូវ​ចំនួន​ថវិកា​មុន​ចាក​ចេញទៅ​ដើម្បី​ជៀសវាង​នូវ​ការខ្វះខាត​ដោយ​ប្រកា​ណាមួយ​ផងដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម