Connect with us

ព័ត៌មានជាតិ

​អាជីវកម្ម​ ៤ ប្រភេទ​កើប​ចំណូល​ច្រើន​បំផុត​ខ្ទង់ពាន់លាន​ដុល្លារ​នៅ​កម្ពុជា​

បានផុស

នៅ

​ផ្អែក​តាម​របាយការណ៍​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ ២០២២ ដែល​ទើប​តែ​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញពី​​ចំណូល​របស់​អង្គភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​។

​ចំណូលពីការលក់​ប្រចាំឆ្នាំ​របស់​អង្គភាព​សេដ្ឋកិច្ចនៅប្រទេស​កម្ពុជា​ដែល​រួម​បញ្ចូល​គ្នា​​សរុប​មាន​ចំនួន ៥១ ប៊ី​លាន​ដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែក​តាម​របាយការណ៍​ជំរឿន​បានបែងចែក​ចំណូល​តាម​ផ្នែក​នីមួយៗ​​នៃ​អង្គភាព​សេដ្ឋកិច្ច​។ ក្នុងនោះ​​ផ្នែក “លក់ដុំ និង​លក់រាយ និង​ជួសជុល​យានយន្ត និង​ទោចក្រយានយន្ត”​ បានកាន់កាប់​ភាគ​​ចំណែកចំណូល​​ច្រើន​​បំផុត​ប្រមាណ ១៦,១ ប៊ី​លាន​ដុល្លារ​អាមេរិកស្មើ​នឹង ៣១,៧%។ អង្គភាព​សេដ្ឋកិច្ច​នៅ​លំដាប់​​បន្ទាប់​គឺ​ផ្នែក “សកម្មភាព​ផលិតកម្ម កម្មន្តសាល” ​​ប្រមាណ ១២,៨ ប៊ីលាន​ដុល្លារ​អាមេរិក ស្មើនឹង ២៥,២%។ អង្គភាព​សេដ្ឋកិច្ច​ស្ថិត​ក្នុង​ផ្នែក “សកម្មភាព​​ធានារ៉ាប់រង និង ហិរញ្ញវត្ថុ” ប្រមាណ ១០,៤ ប៊ីលាន​ដុល្លារ​អាមេរិក ស្មើនឹង ២០,៦%​។ អង្គភាព​សេដ្ឋកិច្ច​ស្ថិត​ក្នុង​ផ្នែក “សកម្មភាពផ្នែកស្នាក់នៅ និង​សេវា​ចំណីអាហារ” ​ប្រមាណ ២,៦ ប៊ី​លាន​ដុល្លារ អាមេរិក ស្មើនឹង ៥,១% នៃ​ចំណូល​សរុប។

​របាយការណ៍​ជំរឿន​ក៏​លើក​បញ្ជាក់​ដែរ​ថា សេដ្ឋកិច្ច​នៅ​កម្ពុជា​មាន​រចនាសម្ព័ន្ធ​ចំណាយ​ថ្លៃដើម​ខ្ពស់។ ចំណូល​ពី​ការ​លក់​ប្រចាំឆ្នាំ​មាន​ប្រមាណ ៥០,៧ ប៊ី​លាន​ដុល្លារ​អាមេរិក ខណៈ​ការ​ចំណាយ​មាន​ប្រមាណ ៣៨,៦ ប៊ីលាន​ដុល្លារ​អាមេរិក

លទ្ធផល​នេះ​បង្ហាញ​ថា ការ​ចំណាយ​ប្រចាំ​ឆ្នាំ​មាន​ភាគ​ចំណែក​ប្រមាណ ៧៦,០% នៃ​ចំណូល​ពី​ការ​លក់​ប្រចាំ​ឆ្នាំ​មានន័យថា សេដ្ឋកិច្ច​នៅ​កម្ពុជា​មាន​រចនាសម្ព័ន្ធ​នៃ​ការ​ចំណាយ​មាន​កម្រិតខ្ពស់​ជាពិសេស​ក្នុង​វិស័យ​ផ្នែក​ឧស្សាហកម្ម និង​សេវាកម្ម។

រចនាសម្ព័ន្ធ​ចំណាយ​មានកម្រិត​ខ្ពស់នេះ​ អាច​បណ្ដាលមក​ពី​មូលហេតុ​មួយ​ចំនួន​ភាគច្រើន​បំផុត​ពាក់ព័ន្ធ​ទៅ​នឹង​ប្រតិបត្តិការ​នាំ​ចូល​វត្ថុធាតុ​ដើមនិង​ទំនិញ​ ហើយ​ផលិតភាព​នៃ​ផលិតកម្ម​ក្នុងស្រុក​នៅ​មាន​កម្រិត​ទាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣០ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម