Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការកំណត់យកថ្ងៃទី ២៩ ធ្នូ ជាទិវាសន្តិភាព​ គឺសម្រាប់ពលរដ្ឋខ្មែរទាំងអស់​គ្នា

បានផុស

នៅ

ការកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាព​ និងជាថ្ងៃឈប់សម្រាកនោះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា​ ដែលស្រលាញ់សន្តិភាព និងស្អប់សង្រ្គាម ហើយក្នុងនោះ ក៏មានត្រកូល ហ៊ុន មួយដែរ។ នេះជាការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគូសបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយ ដោយកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាព​ និងជាថ្ងៃឈប់សម្រាក។

ឆ្លើយតបនឹងបុគ្គលមួយចំនួន ដែលរិះគន់ថា ការកំណត់យកថ្ងៃទី ២៩​ ខែធ្នូ ជាទិវាសន្តិភាព​​​សម្រាប់ត្រកូល ហ៊ុន នោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការកំណត់ទិវាសន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលស្រលាញ់សន្តិភាពទាំងអស់គ្នា។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «មានអ្នកខ្លះចេញមករិះគន់ថា ថ្ងៃហ្នឹងដាក់ថ្ងៃបុណ្យជាតិ ថ្ងៃឈប់សម្រាកគឺដើម្បីត្រកូល ហ៊ុន ខ្ញុំសូមប្រាប់អញ្ចេះ ខ្ញុំអត់បដិសេធថា ត្រកូល ហ៊ុន ក៏ស្វាគមន៍សន្តិភាពដែរ អញ្ចឹងទិវាសន្តិភាពនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់​ ដែលស្រលាញ់សន្តិភាព និងស្អប់សង្រ្គាម ក្នុងនោះក៏មានត្រកូល ហ៊ុន មួយដែរ»។

ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា ការកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនោះ មិនមែនផ្ដាច់មុខសម្រាប់តែត្រកូល ហ៊ុន នោះទេ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្រលាញ់សន្តិភាព និងបានផលពីសន្តិភាព​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត​ បានបន្ថែមដូច្នេះថា «ចឹងទិវាសន្តិភាព ដើម្បីកម្ពុជា នៅកម្ពុជានេះ គឺជាផលសម្រាប់យើងទាំងអស់គ្នា របស់ប្រជាពលរដ្ឋយើង សម្រាប់បច្ចុប្បន្ន និងទៅអនាគត សម្រាប់កូនចៅយើងគ្រប់គ្នា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម