ព័ត៌មានជាតិ
ត្រឹម ១ខែ “សាលា ឌីជីថល” ទទួលបានអ្នកប្រើប្រាស់ជិត ៩ ម៉ឺននាក់ មានជិត ២ ពាន់សៀវភៅ
បណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យ “កម្ពុជាថ្មី” ដឹងថា ប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់ជំរុញការបង្រៀន និងរៀន តាមប្រព័ន្ធអេឡិចត្រូនិក “សាលា ឌីជីថល” បានដាក់ឱ្យប្រើប្រាស់ កាលពី ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគិតត្រឹម ខែធ្នូ ឆ្នាំ២០២៣ “សាលា ឌីជីថល” ទទួលបានអ្នកចូលប្រើប្រាស់ចំនួន ៨៩ ១៥៦ នាក់ មាន ៧៧ សាលា និងមានសៀវភៅ ១ ៦៨៧ សម្រាប់ទាញយក។

អ្នកនាំពាក្យ ក្រសួងអប់រំ ខាងលើ បានបញ្ជាក់ថា “សាលា ឌីជីថល” មានមុខងារសំខាន់ធំៗចំនួនពីរ៖ ប្រព័ន្ធស្វ័យសិក្សាតាមអេឡិចត្រូនិក “e-learning features” និង មុខងារមួយទៀតជា បណ្ណាល័យ ឌីជីថល “digital library features”។ សលាឌីជីថល ជាសាលារៀននិម្មិតមួយ ដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចស្វ័យសិក្សាខ្លួនឯងបាន ចំណែកគ្រូបង្រៀន គឺអាចមានសិទ្ធិនៅក្នុងការបង្កើតសាលារៀ់នសម្រាប់ចែករំលែកទៅកាន់អ្នកសិក្សា តាមមុខជំនាញផ្សេងៗគ្នា (ជំនាញរឹង និងជំនាញទន់) ហើយបង្រៀននូវចំណេះដឹងអ្វី ដែលគាត់ចេះទៅកាន់អ្នកដទៃ ឬទៅសិស្សានុសិស្សរបស់គាត់បាន។

បណ្ឌិត កាន់ ពុទ្ធី បានឱ្យដឹងបន្ថែមថា ប្រព័ន្ធគ្រប់គ្រងការសិក្សា “សាលា ឌីជីថល” គឺជាវេទិកាសិក្សាបើកចំហមួយ សម្រាប់បង្កើន ការរៀនដោយខ្លួនឯងតាមប្រព័ន្ធអេឡិចត្រូនិក។ ក្រសួង អប់រំ យុវជន និងកីឡា មានបំណងផ្តល់ការអប់រំដោយឥតគិតថ្លៃដល់ សិស្ស និស្សិត បុគ្គលិកអប់រំ ក៏ដូចជា សាធារណជន អាចចូលស្វ័យសិក្សាបានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងមានភាពបន់បែនតាមលទ្ធភាពផ្ទាល់ខ្លួនសម្រាប់អភិវឌ្ឍសមត្ថភាព បន្ថែមទៅលើជំនាញដែលបានសិក្សានៅ សាលារៀនផ្ទាល់ ក៏ដូចជាពង្រឹងសមត្ថភាពដល់យុវជនកម្ពុជា ទាំងអស់ឱ្យមានសមត្ថភាពពេញលេញ នៃបរិវត្តកម្ម ឌីជីថល ក្នុងវិស័យអប់រំ នៅកម្ពុជា។ លើសពីនេះ វេទិកា នេះមានផ្ទុកនូវធនធាន ឌីជីថល សម្បូរបែបសម្រាប់អ្នកសិក្សាធ្វើការស្រាវជ្រាវបន្ថែម សម្រាប់បម្រើដល់ការសិក្សា ការបំពេញការងារ និងការស្រាវជ្រាវផងដែរ។

គួរបញ្ជាក់ថា សាលា ឌីជីថល គាំទ្រដល់កំណែទម្រង់ការអប់រំបែបឌីជីថល នៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់ ស្របតាមការវិវត្តរបស់បរិវត្តកម្មអប់រំឌីជីថល កម្រិតសាកល និងក្នុងតំបន់ ក្រោមគំនិតផ្តួចផ្តើមរបស់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។

របៀបចុះឈ្មោះនៅលើសាលាឌីជីថល
-ចូលទៅកាន់សាលាឌីជីថល៖ https://sala.moeys.gov.kh
-ចុះឈ្មោះ៖ https://bit.ly/saladigitalregister ៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ