Connect with us

ព័ត៌មានជាតិ

ថ្ងៃទី ២៥ មករា សម្ដេច ហ៊ុន ម៉ាណែត នឹងប្រកាសកម្មវិធីជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំង នៅខេត្តព្រះសីហនុ

បានផុស

នៅ

នៅថ្ងៃទី ២៥​ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសដាក់ចេញនូវកម្មវិធីនយោបាយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» និងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី ៨ ខែមករានេះថា នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤ខាងមុខនេះ សម្ដេច នឹងអញ្ជើញប្រកាសដាក់ចេញនូវកម្មវិធីនយោបាយថ្មីមួយទៀត ដើម្បីជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំង នៅក្នុងខេត្តព្រះសីហនុ។

សម្ដេចនាយករដ្ឋមន្ត្រី បានឲ្យដឹងថា «កាលពីខែ ១១ (២០២៣) ខ្ញុំបានដាក់ជំរុញទេសចរណ៍ខេត្តសៀមរាប ឥឡូវថ្ងៃ ២៥នេះ (មករា) ២០២៤ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគ នៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន រឿងសំណង់មួយចំនួន ហើយលើកទឹកចិត្តបងប្អូនមួយចំនួន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ១២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម