Connect with us

ព័ត៌មានជាតិ

វិស័យកាត់ដេរបង្កើតប្រាក់ចំណូលជិត ៤៧លានដុល្លារ​​ដល់កម្មករនៅខេត្តកោះកុង

បានផុស

នៅ

គិតមកដល់ពេលនេះ នៅខេត្តកោះកុងមានរោងចក្រសហគ្រាសប្រមាណជាង ២០០ បានបង្កើតការងារ​ដល់​កម្មករកម្មាការិនីជាង ១ម៉ឺន ៥ពាន់នាក់ ក្នុងនោះវិស័យកាត់ដេរ មានប្រមាណជាង ៧ពាន់នាក់ ដោយមាន​ប្រាក់ឈ្មួលសរុបជិត ៤៧លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាល​ជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា សម្តេច​នាយករដ្ឋមន្រ្តីបានលើកឡើងថា នៅស្រុកមណ្ឌលសីមា មានកម្មករកម្មាការិនីច្រើនជាងគេ គឺប្រមាណ ១ម៉ឺន ៣ពាន់នាក់ បង្កើតប្រាក់ចំណូលបានប្រមាណជិត ៤១លានដុល្លារអាមេរិក។

សម្តេច បានបន្តដូច្នេះថា« ដោយសារគោលនយោបាយនិងការតភ្ជាប់បើកកន្លែងនេះទៅជាតំបន់ឧស្សាហកម្ម ដាក់គោល​នយោបាយទីផ្សារសេរី ឱ្យទីតាំងនេះបើកតំបន់សេដ្ឋកិច្ចពិសេស, បើរាជរដ្ឋាភិបាល មិនឱ្យគោលនយោបាយ បើកតំបន់​សេដ្ឋកិច្ចពិសេស ក៏មិនមានរោងចក្រនៅទីនេះដែរ»។

សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជារាជរដ្ឋាភិបាល មិនខំប្រឹងប្រែងចេញទៅក្រៅប្រទេស ដើម្បីចរចាជាមួយកូរ៉េ ចិន អាមេរិក ជប៉ុន ឱ្យមកបើករោងចក្រនៅកម្ពុជានោះទេ ក៏គ្មានរោងចក្រ​នៅខេត្ត​កោះកុង​នេះដែរ។ លើសពីនេះទៀត បើគោលនយោបាយរដ្ឋាភិបាល មិនមានការខិតខំដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករ មិនមែនបៀវត្សរ៍អប្បរមាឡើងពី ៤០ដុល្លារ នៅឆ្នាំ ១៩៩៧ មកដល់ជាង ២០០ដុល្លារ ដូចពេលនេះនោះដែរ។

សម្តេចបានសង្កត់ធ្ងន់ថា រដ្ឋាភិបាល បានធ្វើឱ្យប្រទេសបញ្ចប់សង្រ្គាម បង្កើតបានបរិស្ថានល្អ និងដាក់គោល​នយោបាយឱ្យចំនូវអ្វីដែលប្រជាពលរដ្ឋចង់បាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម