ព័ត៌មានជាតិ
លោក ស សុខា ដកតំណែងស្នងការរងខេត្តព្រះសីហនុម្នាក់ ព្រោះល្មើសវិន័យនគរបាលជាតិ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកហូតមុខតំណែងលោក ហម សុវណ្ណរិទ្ធ ពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្តិ១ថ្នាក់ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ត្រី ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន។

សេចក្តីប្រកាសនេះ បញ្ជាក់ថា ត្រូវផ្ទេរភារកិច្ចដោយបង្ខំចំពោះវរសេនីយ៍ត្រី ហម សុវណ្ណរិទ្ធ មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យទៅបម្រើការងារនោអង្គភាពអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលជាតិ។ សេចក្តីប្រកាសនេះត្រូវធ្វើឡើងចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ ដឹកនាំដោយរាជរដ្ឋាភិបាលថ្មីនេះ ជាពិសេសមួយរយៈចុងក្រោយ មានការបណ្តេញចេញ និងដកហូតតំណែងចំពោះមន្ត្រីជាច្រើនរូបដែលធ្វើខុសនឹងវិន័យកងកម្លាំងនគរបាលជាតិ។ ជាក់ស្តែង កាលពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០២៤ មន្ត្រីនគរបាលក្រោមឱវាទអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន១០រូបបន្ថែមទៀត ត្រូវបានលោក ស សុខា បណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញមានសារធាតុញៀន៕


-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់