ព័ត៌មានជាតិ
ត្រឹម១សប្ដាហ៍ មានអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅ ACU ជាង១១ ៦០០នាក់
ត្រឹម១សប្ដាហ៍ប៉ុណ្ណោះ មានអ្នកមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន ១១ ៦១៤នាក់ ស្មើនឹង៦៣.៥៣ភាគរយ នៃចំនួនត្រូវប្រកាសសរុប។ នេះបើតាមការឱ្យដឹងរបស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ។

បើតាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) គឺនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អនុវត្តតាមរបប ២ ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៤ មានរយៈពេលមួយខែពេញ ពោល គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
អនុវត្តតាមការជូនដំណឹងនេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែមករា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន១១ ៦១៤ច្បាប់ ស្មើនឹង ៦៣.៥៣ ភាគរយ នៃចំនួនត្រូវប្រកាសសរុប១៨ ២៧៩រូប។ ក្នុងនោះ សម្រាប់តែថ្ងៃអាទិត្យ ទី៧ ខែមករា ដែលជាថ្ងៃឈប់សម្រាកនៃទិវាជ័យជម្នះ៧មករា គឺនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន៣៨ច្បាប់។

ដោយឡែក ស្ថាប័នជាតិ និងរដ្ឋបាលរាជធានី-ខេត្តចំនួន១០ ត្រូវបាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បញ្ជាក់ថា បានបញ្ចប់ការប្រកាសទាំងស្រុងមុនផែនការ គឺរួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធនាគារជាតិនៃកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលបាលរាជធានិភ្នំពេញ ខេត្តត្បូងឃ្មុំ ប៉ៃលិន កំពង់ស្ពឺ ព្រៃវែង ព្រះវិហារ និងខេត្តកំពង់ចាម។
គួរជម្រាបថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?